តិចនិក​ ៤ នេះ ​ជួយ​កាត់​បន្ថយ​អ្នក​​​ញៀន​ទូរសព្ទ​​យ៉ាង​មាន​ប្រសិទ្ធភាព

  • 2017-07-12 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​សព្វថ្ងៃ​រស់នៅ​មិន​​អាចកាត់ផ្តាច់​​ទូរសព្ទ​បាន​ទេ។ ទោះ​បី​សំខាន់​យ៉ាង​ណា​ ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​វា​មក​​បំផ្លាញ​សេចក្តី​សុខ​របស់​អ្នក​នោះ​ដែរ។

ថ្ងៃ​នេះ Sabay នឹង​​បង្ហើប​តិចនិក​​ចំនួន​ ៤ ដែល​គ្រប់​គ្នា​អាច​យក​ទៅ​អនវុត្ត​ដើម្បី​ជៀសឆ្ងាយ​ពី​ការ​ញៀន​ទូរសព្ទ។

១.បិទ​ Notification លើ​ទូរសព្ទ

ការ​លោត​សារ​ផ្ញើ​ជា​ដំណឹង បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​បណ្តាញ​សង្គម​​នានា​ ក៏​អាច​អូស​ទាញ​អ្នក​​មិន​ឲ្យ​​ទៅ​ណា​ឆ្ងាយ​​មិន​រួច​ពី​ទូរសព្ទ​​។ ម្ល៉ោះ​ហើយ​អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​បិទ Notification។

**វិធី​បិទ Notification លើ iOS:

  • ចូល​ទៅ​កាន់ Settings > រើស​យក​ពាក្យ Notifications
  • Select កម្មវិធី​ណា​មួយ ដែល​អ្នក​ត្រូវ​បិទ > ចុច Turn Off ​​- វិធី​បិទ Notification លើ Android:
  • ចូល​ទៅ​កាន់ Settings > Apps
  • Select លើ App ណា​មួយ ដែល​អ្នក​ចង់​បិទ
  • ដោះ​គ្រីស​ចេញ​ពី​ប្រអប់ Show Notifications

២.ត្រូវ​ដឹង​ពី​ទំហំ​ពេល​វេលា​ដែល​អ្នក​បាន​ប្រើ​ទូរសព្ទ

មិន​ចាំ​បាច់​មាន​នរណា​ម្នាក់​មក​ដាស់តឿន​ មាន​កម្មវិធី​​ដែល​អាច​ជួយ​បាន។ សម្រាប់ Android អាច​ប្រើ​កម្មវិធី QualitiyTime និង iOS ប្រើ​កម្មវិធី Moment

កម្មវិធី​នេះ​នឹង​ជួយ​អ្នក​ពិនិត្យ​ការ​​ចំណាយ​ពេល​ចុច​ទូរសព្ទ​​ជា​រៀងរាល់​ថ្ងៃ​។ ក្រៅ​ពី​នោះ​វា​ក៏​មាន​មុខងារ​អនុញ្ញាត​ឱ្យ​អ្នក ធ្វើ​ការ​កំណត់​ជា​សារ​ដាស់តឿន​ខ្លួន​ឯង​​ ពីពេល​វេលា​ដែល​អ្នក​គួរ​ឈប់​ប្រើ​ទូរសព្ទ? (បើ​មិន​ចាំ​បាច់ គួរ​ប្រើ​ត្រឹម ១ ម៉ោង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ)។

៣.ទុក​ទូរសព្ទ​ឱ្យ​នៅ​ឆ្ងាយ​

អ្នក​មិន​ចាំ​បាច់​មាន​ទូរសព្ទ​នៅ​ក្បែរ​​ខ្លួន​​គ្រប់​ពេល​នោះ​ទេ​ មិន​ថា​ពេល​បរិភោគ​អាហារ, ពេល​ងូត​ទឹក, ពេល​មើល​ទូរទស្សន៍ និង​ពេល​អាន​សៀវភៅ។ ព្យាយាម​ទុក​វា​ចោល​ឱ្យ​នៅ​ទំនេរ​ឆ្ងាយ​ពី​ខ្លួន​អ្នក បើ​ពុំ​ចាំ​បាច់។

ឧទាហរណ៍​ថា អ្នក​អាច​ធ្វើ​ការ​បើក​មុខងារ Airplane Mode សម្រាប់​ ១ ម៉ោង​ដំបូង នៅ​ពេល​ដែល​ចេញ​ពី​ធ្វើ​ការ​ ហើយ​ចំណាយ​ពេល​ធ្វើ​ម្ហូប, បរិភោគ​អាហារ​ដ៏​ឆ្ងាញ់​ជាមួយ​គ្រួសារ, ចំណាយ​ពេល​នៅ​ជាមួយ​កូនៗ​ជា​ដើម។​

៤.កុំ​ប្រើ​ទូរសព្ទ​ទុក​ជា​ម៉ោង​រោទ៍

កុំ​យក​លេស​ថា​អ្នក​ប្រើ​ទូរសព្ទ​ដើម្បី​ដាក់​ម៉ោង​រោទ៍ ធ្វើ​បែប​នោះ​គឺ​ធ្វើ​ខុស​ចំពោះ​ខ្លួន​ឯង​ហើយ។ អ្នក​ក៏​អាច​ប្រើប្រាស់​នាឡិកា​រោទ៍​ដោយ​ផ្ទាល់ ដែល​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ល្មម​នៅ​លើ​ទីផ្សារ ព្រោះ​បើ​អ្នក​និយម​ដាក់​ម៉ោង​រោទ៍​តាម​ទូរសព្ទ រាល់​ពេល​ក្រោក​ពី​ដំណេក សកម្មភាព​ដំបូង​របស់​អ្នក នឹង​ចាប់​ទូរសព្ទ​មក​ចុច​ជាក់​ជា​ពុំ​ខាន។

**ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

បន្ត​ចុច​អាន៖

​​

ប្រភព៖ Mashable   ប្រែសម្រួល៖ កៅ រក្សា