Real Madrid ជា​ក្លឹប​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ខណៈ​ Barcelona ឈរ​លេខ​...

  • 2017-07-12 02:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​ថ្នាក់​ក្លឹប​នៅ​អឺរ៉ុប​ត្រូវ​បាន​ UEFA ប្រកាស​ឲ្យ​ដឹង​ហើយ​នៅ​មុន​ការ​បើក​រដូវ​កាល​ថ្មី​ ២០១៧-១៨ ក្នុង​នោះ​ក្លឹប​កំពូល​ៗ​សុទ្ធ​តែ​មក​ពី​ប្រទេស​អេស្ប៉ាញ។

ការ​ចាត់​ថ្នាក់​គឺ​មើល​ទៅ​លើ​ការ​លេង​របស់​ក្លឹប​នីមួយៗ​ទាំង​នៅ​ពាន Champions League និង​ Europa League សម្រាប់​៥​រដូវ​កាល​ចុងក្រោយ។ ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ដែល​ឈ្នះ​ Champions League ៣​ដង​នៅ​៥រដូវ​កាល​ចុងក្រោយ​ស្ថិត​នៅ​កំពូល​តារាង។

ក្រុម​មក​ពី​អេស្ប៉ាញ​២​ទៀត​គឺ Atletico និង​ Barcelona ស្ថិត​នៅ​លេខ​២​ និង​លេខ​៣​ ហើយ លេខ​៤​គឺ​ Bayern Munich និង​លេខ​៥​គឺ​ក្រុម​ខ្លាំង​អ៊ីតាលី​ Juventus។ ដោយឡែក​អង់គ្លេស​​វិញ​មាន​តែ​ Manchester City មួយ​ប៉ុណ្ណោះ​ស្ថិត​នៅ​ក្នុង​ប្រអប់​ក្រុម​កំពូល​​ទាំង​១០​ ក្រៅពី​នោះ Chelsea, Arsenal, Manchester United, Liverpool និង​ Spurs សុទ្ធ​តែ​ក្រៅ​ Top 10៕

ចុចដើម្បីមើលចំណាត់ថ្នាក់ទាំងអស់

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម