​មិន​ទាន់​ពេញ​ចិត្ត​ក្តារចុច​មុនៗ ​ក្ដារចុច​ថ្មី​មួយ​ទៀត​អាច​សាក​បាន​​អ្នក​ប្រើ iPhone

  • 2017-07-12 06:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ប្រើ iPhoneដែល​មាន​ក្ដារចុច​ប្រើ​ជា​ប្រចាំ​ដូចជា ក្ដារចុច​ឆ្លាត​វៃ(Khmer Smartkeybora) ក្ដារចុច​អេឡិចត្រូនិក(Khmer ekeyboard) ក្ដារចុច​អក្សរ​ខ្មែរ ៥ ជួរ(K-Keyboard 5 Row) ឬ​ក្ដារចុច TTKeyboard ដែល​ក្រុមការងារ​បាន​ណែនាំ​ពី​ខែ​មុន ​ប្រាកដ​ជា​ដឹង​ពី​គុណសម្បត្តិ​របស់​វា​ហើយ។ ថ្ងៃ​នេះ ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​ក្ដារចុច​មួយ​ទៀត ដើម្បី​ដោនឡូត​ក្ដារចុច​នេះ។

១) ដំបូង​គ្រាន់​តែ​ចូល​ទៅ App Store ឬ​ចុច​ទីនេះ វាយ​ពាក្យ Khmer keyboard-NP រួច​ចុច Get។

២) ពេល​ដំឡើង​ចប់ ត្រូវ​ចូល​ទៅ​មើល​របៀប​ប្រើ​ប្រាស់​ដែល​មាន​បង្ហាញ​ក្នុង​កម្មវិធី

៣) ចូល​ទៅ Setting-General->keyboard-> រួច​ចុច​យក Add New Keyboard ជាការស្រេច។

ក្ដារ​ចុច​មួយ​នេះ​មាន​ឈ្មោះ​ថា Khmer Keyboard-NP ដែល​បង្កើត​ឡើង​ដោយ​លោក នួន ពុទ្ធិរិទ្ធ​ដែល​ទើប​ Update ជំនាន់​ថ្មី​កាល​ពី​ថ្ងៃ ៧ កក្កដា​កន្លង​ទៅ​ថ្មី ក៏​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ប្រើប្រាស់​ក្ដារ​ចុច​ខ្មែរ មាន​មុខងារ​អូស​លើ​ក្រោម ដូច​ទៅ​នឹង​ក្ដារ​ចុច​ឆ្លាត​វៃ​ផង​ដែរ ប៉ុន្តែ​គ្មាន​មុខងារ​ទស្សន៍ទាយ​ពាក្យ និង​ការ​បញ្ចូល​រូប Emoji ជាង​ ៦០០ រូប​មក​ជាមួយ​នោះ​ទេ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី