Pacquiao ថាអត់ចូលនិវត្តន៍ទេទោះចាញ់ Jeff Horn

  • 2017-07-12 12:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao បានចេញមកអះអាងថាមិនចូលនិវត្តន៍ដាច់ខាតបើទោះជាមានវ័យចំណាស់ និងទើបតែវាយចាញ់កីឡាករ វ័យក្មេង Jeff Horn ក៏ដោយ។

Horn ជាអតីតគ្រូបង្រៀនបានវាយយកឈ្នះជើងខ្លាំងហ្វីលីពីនដោយប្រើពេល១២ទឹក កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ តែលទ្ធផល នោះត្រូវអ្នកស្នេហាកីឡាប្រដាល់ចោទថាមានការដាក់ពិន្ទុមិនត្រឹមត្រូវ។ រំលងបានប៉ុន្មានថ្ងៃ Pacquiao បានទាមទារឲ្យស្ថាប័ន ប្រដាល់ពិភពលោកពិនិត្យការប្រកួតឡើងវិញ។

ក្រោយការពិនិត្យតាមសំណើ WBO មើលឃើញថា Horn ពិតជាឈ្នះមែនដោយលទ្ធផលទាំង១២ទឹកគឺ Horn ឈ្នះ៧ និង Pacquiao ៥ទឹក។ បន្ទាប់ពីការកាត់ក្ដីសារជាថ្មីអ្នកប្រដាល់វ័យ៣៨ឆ្នាំ បានប្ដេជ្ញានឹងសងសឹក Horn ម្ដងទៀតនៅក្នុងឆ្នាំនេះដូចមានចែងក្នុងកិច្ចសន្យារបស់ពួកគេទាំង២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម