មុន​ឲ្យ​ ​iPhone​ ​ឬ​ ​iPad​ ​ទៅ​កូន​លេង​ ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​សិន

  • 2017-07-13 03:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ​ឪពុក​ម្ដាយ​មួយ​ចំនួន​បាន​អនុញ្ញាត​ឲ្យ​កូន​ៗ​តូច​ៗ​ ​ប្រើប្រាស់​ ​iPhone​ ​ឬ​ ​iPad​ ​ដើម្បី​សម្រួល​ដល់​ការ​មើល​ថែ​ ​និង​ជួយ​ឲ្យ​ក្មេង​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀន​សូត្រ​ពី​បច្ចេកវិទ្យា។

ប៉ុន្តែ​ការ​ឲ្យ​ ​iPhone​ ​ឬ​ ​iPad​ ​របស់​មនុស្ស​ចាស់​ ​ដែល​បាន​បើក​មើល​ព័ត៌មាន​ ​ក៏​ដូច​ជា​មាតិកា​ ​និង​វីដេអូ​មួយ​ចំនួន​ ​គឺ​មិន​គួរ​ឲ្យ​ក្មេង​ឃើញ​នោះ​ទេ។ ដូច​នេះ​ ​មុន​ឲ្យ​ ​iPhone​ ​ឬ​ ​iPad​ ​ដែល​អ្នក​ប្រើ​ទៅ​កូនៗ​ ​គួរ​ណាស់​តែ​អនុវត្ត​តាម​ចំណុច​ខាង​ក្រោម​នេះ ៖

១)​ ​លុប​ទិន្នន័យ​ចាស់ៗ

បើ​អ្នក​ទិញ​ទូរសព្ទ​ថ្មី​ឲ្យ​ពួក​គាត់​តែ​ម្ដង​ចំណុច​នេះ​អ្នក​គួរ​រំលង​ ​តែ​ប្រសិន​បើ​អ្នក​ប្រគល់​ទូរសព្ទ​អ្នក​ទៅ​ឲ្យ​ពួក​គេ​ ​អ្នក​គួរ​លុប​នូវ​ទិន្នន័យ​ចាស់ៗ​ចោល​ ​ព្រោះ​ទិន្នន័យ​មួយ​ចំនួន​ ​គឺ​មិន​សក្ដិសម​សម្រាប់​ក្មេង​ ​ហើយ​ប្រសិន​ស្ដាយ​ទិន្នន័យ​ ​មុន​នឹង​ធ្វើ​ការ​លុប​អ្នក​គួរ​ ​Back Up​ ​ទិន្នន័យ​ដាក់​ ​iCloud​ ​ដោយ​ធ្វើ​តាម​វិធី​ខាង​ក្រោម៖

  • ដើម្បី​ ​Back Up​ ​ចូល​ទៅ​កាន់​ ​Settings > iCloud Profile > iCloud > Backup > Backup Now។ អ្នក​ក៏​អាច​ ​Back Up​ ​ដោយ​ភ្ជាប់​ ​iPhone​ ​ទៅ​កាន់​កុំព្យូទ័រ​រួច​ ​Sync​ ​ជា​មួយ​ ​iTune​ ​បាន​ដែរ។
  • ដើម្បី​ ​លុប​ទិន្នន័យ​ ​ចូល​ទៅ​កាន់​ ​Settings > General > Reset > Erase All Content and Settings។

២)​ ​បង្កើត​គណនេយ្យ​ ​iCloud​ ​សម្រាប់​ក្មេង

ពួក​គាត់​ក្មេង​ពិត​មែន​ ​តែ​ក៏​គួរ​មាន​ ​Apple ID​ ​ដើម្បី​ងាយ​ប្រើប្រាស់​ ​ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​តាម​ដាន និង​គ្រប់គ្រង​ដោយ​អាណា​ព្យាបាល​ ​ហើយ​ការ​ប្រើ​គណនី​ ​Apple ID​ ​ផ្ទាល់​នេះ​ ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​តែ​កម្មវិធី​ ​ឬ​ហ្គេម​នានា​ដែល​ផលិត​សម្រាប់​វ័យ​ពួក​គេ​តែ​ម្តង។

  • ដើម្បី​បង្កើត​គណនី​សម្រាប់​ក្មេង​ ​គឺ​ចូល​ទៅ​កាន់​ ​Settings > iCloud Profile > Family Sharing > Add Family Member​ ​បន្ទាប់​មក​ទៀត​ចុច​លើ​ ​Create an Apple ID for a child។
  • ក្រោយ​មក​អ្នក​ត្រូវ​បញ្ចូល​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គាត់​, ជ្រើសរើស​វិធី​ទូទាត់​ប្រាក់​សម្រាប់​ ​App Store​ ​និង​ជ្រើសរើស​ ​Username និង​ ​Password​ ​ហើយ​ជា​ធម្មតា​ពួក​គាត់​មិន​អាច​ទាញ​យក​កម្មវិធី​ពី​ ​App Store​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​នោះ​ទេ​។

៣)​ ​គ្រប់គ្រង​លើ​សកម្មភាព​ផ្សេងៗ​លើ​ ​iDevice

អ្នក​អាច​កំណត់​ការ​ប្រើប្រាស់​មុខងារ​ផ្សេងៗ​លើ​ ​iPhone​ ​និង​ ​iPad​ ​ដូចជា​មិន​ឲ្យ​ប្រើប្រាស់​ ​Safari, មិន​ឲ្យ​ទាញ​យក​កម្មវិធី​ពី​ ​App Store, មិន​ឲ្យ​ប្រើប្រាស់​កាមេរ៉ា​ ​និង​ ​Microphone​ ​ហើយ​ក៏​នៅ​មាន​ជម្រើស​ជា​ច្រើន​ទៀត​ដែល​អាច​បិទ​បាន។

  • ដើម្បី​គ្រប់គ្រង​សកម្មភាព​ទាំងនេះ​ ​ចូល​ទៅ​កាន់​ ​Settings > General > Restrictions > Enable Restrictions​ ​បន្ទាប់​មក​បង្កើត​ ​Restriction Passcode។

៤)​ ​លាក់​កម្មវិធី​មួយ​ចំនួន

អ្នក​អាច​បង្កើត​ ​Folder​ ​ឈ្មោះ​ ​Hidden​ ​រួច​ទាញ​យក​កម្មវិធី​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​មិន​ចាំ​បាច់​បង្ហាញ​លើ​ ​Homescreen​ ​ផ្ទាល់​នោះ​ទេ​ ​ដូច​ជា​ ​Settings​ ​ជាដើម​ ​ដើម្បី​ធ្វើ​អោយ​ដំណើរការ​ចូល​ប្រើប្រាស់​កម្មវិធី​ទាំង​នោះ​ស្មុគ​ស្មាញ​បន្តិច​។

៥)​ ​ប្រើប្រាស់​ ​Airplane mode

អ្នក​អាច​ប្រើប្រាស់​ ​Airplane mode​ ​ដើម្បី​ឲ្យ​ពួកគេ​នៅ​ឆ្ងាយ​បន្តិច​ពី​អ៊ីនធឺណិត​ ​ដោយ​ចូល​ទៅ​កាន់​ ​Settings រួច​បើក Airplane Mode។

ដោយ​ឡែក​ ​មិន​មែន​តែ​អ្នក​ដែល​ឲ្យ​កូន​ៗ​ ​ប្រើប្រាស់​ ​iPhone​ ​និង​ ​iPad​ ​នោះ​ទេ​ដែល​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​លើ​ ​គឺ​សូម្បី​អ្នក​ឲ្យ​ស្មាតហ្វូន​ ​និង​ថេប្លេត​ ​Android​ ​ដល់​កូន​ៗ​ ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ ​ចំពោះ​ចំណុច​ទាំង​នោះ​ដូច​គ្នា​ ​ព្រោះ​ព័ត៌មាន​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ ​គឺ​មិន​គួរ​ឲ្យ​ក្មេង​មើល​នោះ​ទេ​ ​ខណៈ​ព័ត៌មាន​ ​និង​មាតិកា​មួយ​ចំនួន​អាច​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​ក្មេង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី