Real នឹង​ប្រកួត​ Pre-season នៅ​អាមេរិក​ដោយ​គ្មាន Ronaldo

  • 2017-07-13 03:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​អាក្រក់​សម្រាប់​អ្នក​គាំទ្រ​ Real Madrid នៅ​សហរដ្ឋអាមេរិក​ គឺ​តារា​ឆ្នើម Cristiano Ronaldo មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ទីនោះ​ទេ។

Ronaldo

យោង​តាម​បញ្ជី​កីឡាករ​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​សម្រាប់​ Pre-season កីឡាករ​ Ronaldo ដែល​ទើប​សម្រាក​ពី​ Confederations Cup នៅ​រុស្ស៊ី​ជាមួយ​ជម្រើស​ជាតិ​ ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​ធ្វើ​ឲ្យ​រូប​គេ​មិន​ត្រូវ​គ្រូ​បង្វឹក​បញ្ចូល​ឈ្មោះ​ទៅ​ជាមួយទេ។ ដោយឡែក​ Alvaro Morata ដែល​លេច​ដំណឹង​ថា​គ្រោង​ចាកចេញ​ពី​ក្លឹប​នោះ​បែរ​ជា​មាន​ឈ្មោះ​ទៅ​វិញ។

Real Madrid នឹង​មាន​កាលវិភាគ​ប្រកួត​មួយ​ចំនួន​នៅ​ទឹកដី​សំបូរ​ដុល្លារ​ហើយ​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ការ​ប៉ះ Barcelona និង​បន្ទាប់​មក​គឺ​ប៉ះ​ ក្រុម​ All Stars របស់​លីគ​កំពូល​អាមេរិក MLS៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន