Griezmann ត្រឡប់​​ហ្វឹកហាត់​វិញ​ បញ្ចប់​មន្ទិល​រឿង​​ផ្ទេរ​ទៅ Man Utd

  • 2017-07-13 07:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​ Atletico Madrid លើក​ដំបូង​ត្រៀម​ការ​ប្រកួត​ Pre season មុន​បើក​រដូវ​កាល​ថ្មី​ខែ​ក្រោយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​គឺ​ជា​គោលដៅ​ទី​មួយ​របស់​បិសាច​ក្រហម​ Manchester United ប៉ុន្តែ​រូប​គេ​បាន​បដិសេធ​ការ​ផ្ទេរ​ចេញ​ និង​ចុះ​កុងត្រា​ថ្មី​បន្ទាប់​ពី Atlectico ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​នៅ​រដូវ​ក្ដៅ​នេះ។​ ការ​បង្ហាញ​ខ្លួន​នៅ​ទីលាន​ហ្វឹកហាត់​​បាន​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​​លេច​លឺ​ថា​រូប​គេ​ត្រៀម​ខ្លួន​ចាកចេញ​កន្លងមក។

Griezmann និង​ Koke គឺ​ជា​កីឡាករ​ចុងក្រោយ​ក្នុង​ឈុត​​ជម្រើស​ដំបូង​ដែល​វិល​មក​ហ្វឹកហាត់​នៅ​ទីលាន​ស្ថិត​ក្នុង​តំបន់​​ Angeles de San Rafael ប្រទេស​អេស្ប៉ាញ។ Atletico នឹង​ធ្វើ​ការ​ប្រកួត​ Pre season របស់​ខ្លួន​ដំបូង​គេ​ដោយ​ប៉ះ Deportivo Toluca របស់​ ម៉ិកស៊ិក​ នៅ​ថ្ងៃ​ទី​២៦​ ​កក្កដា​ រួច​បន្ត​ប៉ះ​ក្រុម​ចំណូល​ថ្មី​លីគ​កំពូល​អង់គ្លេស​ Brighton៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន