មក​មើល​ មកុដ និង​អលង្ការ​ ច្នៃ​ពី​សំណល់ ដែល​យុវជនខ្មែរ​ទើប​ឈ្នះ​ពាន​ពីអន្តរជាតិ​

  • 2017-07-13 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកុដ និង​អលង្ការ​ ដែល​ច្នៃ​ចេញ​ពី​សំណល់​សម្ភារៈ​វេច​ខ្ចប់​អាហារ​បាន​​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ឈ្មោះ លី តារា​ពន្លឺ ទទួល​បាន​ពាន​រង្វាន់ «គ្រឿង​អលង្ការ និង​គ្រឿង​តុបតែង​កាយ​ស្អាត​បំផុត​» ពី​កម្មវិធី​ “Edible Fashion Awards 2017” ឬ "ការប្រកួត​សិល្បៈ​សំលៀក​បំពាក់​ប្រើ​គ្រឿង​បរិភោគ​ឆ្នាំ ២០១៧" ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ ៧​និង​៨ ខែ កក្កដា​កន្លង​ទៅ​នេះ។​

ក្នុង​នោះ​ កូន​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ New Zealand និង​ជា​និស្សិត​សិក្សា​ផ្នែក​គំនូរ​ជីវចល 3D រូប​នេះ បាន​លើក​ឡើង​ថា​ ​សម្ភារៈ​វេច​ខ្ចប់​អាហារ​​ដែល​នាំ​ឲ្យ​លោក​ច្នៃ​បាន​សំលៀក​បំពាក់​ និង​គ្រឿង​អលង្ការ​យ៉ាង​ស្រស់​ស្អាត​ ព្រម​ទាំង​​ទទួល​បាន​ពាន​រង្វាន់​នេះ​ មាន​ដូច​ជា៖ ប្រអប់​នំ Pizza នំ​ចាហួយ​តូចៗ ចាន ផ្លាស្ទិក ក្រដាស​អាលុយ​មីញ៉ូម កំប៉ុង​អាហារ ដប​ទឹក ថាស​សំណ​ដាក់​សាច់​អាំង ​barbecue នំ Pasta និង​បាវ​អង្ករ​ ដោយ​ចំណាយ​ពេល​ផលិត​អស់​ប្រមាណ​៥​ខែ។

ចង់​ដឹង​ស្នាដៃ​ដែល​នាំ​ឲ្យ​កូន​ខ្មែរ​រូប​នេះ​ ទទួល​​ពាន​រង្វាន់​មាន​លក្ខណៈ​ពិសេស​បែប​ណា? សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

អត្ថបទ៖ សុខណា