AFC ពិន័យ​នាយក​បច្ចេកទេស​​ទីម័រ​មិន​ឲ្យ​ពាក់ព័ន្ធ​បាល់ទាត់​មួយ​ជីវិត​

  • 2017-07-14 01:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយក​បច្ចេកទេស​បាល់ទាត់​ទីម័រ​ខាង​កើត​ លោក Orlando Marques Henriques ត្រូវ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ហៅ​កាត់ AFC ពិន័យ​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​កីឡា​អស់​មួយ​ជីវិត​ដោយសារ​ការ​រៀប​ចំ​លទ្ធផល​ទុក​ជាមុន។

ក្រុមជម្រើសជាតិបាល់ទាត់ទីម័រ

AFC ​រក​ឃើញ​ថា Orlando ទទួល​សំណូក​ ១៥០០០​ដុល្លារ​ពី​ឈ្មួញ​ដើម្បី​សូកប៉ាន់​កីឡាករ​ទីម័រ​ខាង​កើត​៧​នាក់​ឲ្យ​ធ្វើ​ចាញ់​ក្នុង​ការ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី​ កាល​ពី​ SEA Games ឆ្នាំ​២០១៥។ Orlando ថ្មី​ៗ​នេះ​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​ប្រទេស​សិង្ហបុរី​ក្រោយ​លោក​សារភាព​ពី​បទល្មើស​ករណី​ដាច់​ដោយឡែក​មួយ​ទៀត​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា។

ប្រទេស​ទីម័រខាងកើត​មួយ​រយៈ​ចុងក្រោយ​មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​បាល់ទាត់​ ពិសេស​កាល​ពី​ខែ​មិនា​ សហព័ន្ធ​នៃ​ប្រទេស​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ លួច​បន្លំ​ឯកសារ​សំបុត្រ​កំណើត​ឲ្យ​កីឡាករ​ដើម្បី​កំណើត​ប្រេស៊ីល​លេង​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្លួន៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី