មកដឹងវិធីរកលុយបានលានដុល្លារ ពីការបង្កើតហ្គេម Free Free
- 2017-07-14 02:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងវិធីរកលុយបានលានដុល្លារ ពីការបង្កើតហ្គេម Free Free
ចន្លោះមិនឃើញ
ដូចដែលប្រិយមិត្តដឹងហើយថានៅលើផ្សារកម្មវិធី ទាំង iOS និង Android មានហ្គេមជាច្រើនដែលអាចលេងបានដោយឥតគិតថ្លៃ។ ដូច្នេះប្រិយមិត្តធ្លាប់ឆ្ងល់ទេថា តើអ្នកបង្កើតហ្គេម ឬក្រុមហ៊ុនបង្កើតហ្គេមទាំងនោះបានចំណូលពីណាដើម្បីជួលបុគ្គលិក ខណៈការចុះឈ្មោះបង្កើតគណនីសម្រាប់បង្ហោះកម្មវិធី និងហ្គេមក្នុង Play Store របស់ Android មានប្រមាណ ២៥ ដុល្លារ និងប្រមាណ ៩៩ ដុល្លារក្នុងមួយឆ្នាំសម្រាប់គណនីក្នុង App Store របស់ Apple។
តាមពិត ភាគច្រើននៃហ្គេមឥតគិតថ្លៃទាំងនោះអាចរកចំណូលបានពីផ្ទាំងពាណិជ្ជកម្ម និងការលក់សម្ភារៈនានានៅក្នុងហ្គេម។ ហ្គេមដែលឲ្យទាញយកឥតគិតថ្លៃក៏ប្រើប្រាស់បច្ចេកវិទ្យា Click model (បានចំណូលពេលអ្នកប្រើប្រាស់ចុចលើផ្ទាំងពាណិជ្ជកម្ម) ឬ Pay-per-view mode (បានចំណូលពេលអ្នកប្រើឃើញផ្ទាំងពាណិជ្ជកម្ម)។
ហ្គេមខ្លះទៀតប្រើប្រាស់វិធីសាស្ត្រផ្សេង ដូចជាហ្គេមប្រភេទ Onlineដែលធ្វើយ៉ាងណាទាក់ទាញអ្នកលេងចំណាយលុយលើការឡើងវគ្គ ឬទិញសម្ភារៈផ្សេងដើម្បីប្រកួតប្រជែងជាមួយមិត្តភ័ក្ដិ ឬអ្នកដទៃ។ ឧទាហរណ៍ ហ្គេម Vainglory និង Clash of Clans ដែលមិនមានផ្ទាំងពាណិជ្ជកម្មលោតរញ៉េរញ៉ៃនោះទេ តែបើអ្នកចង់ឲ្យ Hero មានសមត្ថភាពខ្លាំង អ្នកត្រូវទិញ Skin ឬ Upgrade Skill ឬចំណាយលុយទិញ Gem ដើម្បីឲ្យក៏សាងសង់បន្ទាយកាន់តែលឿន និងទិញរបស់សំខាន់ៗ ខណៈហ្គេមទាំងនោះអាចរកបានវាល់លានដុល្លារ៕
កុំភ្លេចចុច Like Page Sabay News Technology ដើម្បីទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗ