សញ្ញានេះ បញ្ជាក់ថាអ្នកកើតជំងឺញៀន Facebook ហើយ
- 2017-07-14 01:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញានេះ បញ្ជាក់ថាអ្នកកើតជំងឺញៀន Facebook ហើយ
ចន្លោះមិនឃើញ
សព្វថ្ងៃមនុស្សប្រើប្រាស់បណ្ដាញសង្គម Facebook ក្នុងគោលដៅជាការកម្សាន្ត, ការប្រកបរបរអាជីវកម្ម និងទទួលចំណេះដឹងជាដើម។ យ៉ាងណាមិញអ្នកក៏អាចប្រឈមជាប់ឈ្មោះជាមនុស្សញៀន Facebook បើអ្នកកំពុងស្ថិតក្នុងសញ្ញាទាំង ៥ នេះ។
១.បើកមើល Facebook គ្រប់ពេលដែលអាចធ្វើទៅបាន:
គ្រប់ពេលដែលអ្នកនៅទីណាមិនថានៅខាងក្នុងផ្ទះឫខាងក្រៅ កន្លែងញាំអី ជាមួយមិត្តភ័ក្ដិជិតស្និទ្ធឫមិត្តរួមការងារ អ្នករមែងបើក Facebook ប្រើប្រាស់។ការធ្វើបែបនេះ ព្រោះក្នុងចិត្តអ្នកចង់ដឹង តើFacebook មានអាប់ដែតព័ត៌មានអ្វីខ្លះនៅថ្ងៃនេះ ឫក៏មានការបង្ហោះចែកចាយអ្វីប្លែកដែលអ្នកចង់ឃើញ។ រហូតដល់ពេលខ្លះ មនុស្សដែលនៅអង្គុយទល់មុខអ្នក ពួកគេចាប់ផ្ដើមមានអារម្មណ៍ថាអ្នកមិនមានការយកចិត្តទុកដាក់នូវអ្វីដែលគេនិយាយ។
២.ខ្វល់ច្រើនពីការបង្ហោះនៅលើ Facebook:
តើអ្នកធ្លាប់ទេ? ចំណាយពេលលើសពី ១៥ នាទី ក្នុងការរើសរូបភាព និងការគិតពី Status ដែលអ្នកត្រូវបង្ហោះលើ Facebook។ ទៀតសោតនៅពេលដែលបង្ហោះហើយ ក្នុងចិត្តអ្នកតែងគិតថាតើពួកគេនឹង Comment បែបណាខ្លះ លើរូបនោះ? ប្រភេទម្យ៉ាងទៀតខិតខំប្រឹងប្រែងរកតិចនិក វិធីសាស្ត្របែបណា បង្កើតឱ្យមានការកម្សាន្ត ដើម្បីអ្នកដទៃលើ Facebook បានសើចសប្បាយ ឫសរសើរថាអ្នកជាមនុស្សអស្ចារ្យ។
៣.ចំណាយពេលលើសពី ១ ម៉ោងជាមួយ Facebook:
អ្នកតែងចំណាយពេលច្រើនអាចលើសពី ១ ម៉ោងក្នុងការលេង Facebook រួមមានដូចជាការលេងហ្គេម, ឆែកមើលរូបអ្នកដទៃ និងសេវាកម្មផ្សេងទៀតរបស់កម្មវិធីនោះ។ អ្វីដែលអស្ចារ្យពេលខ្លះអ្នកសុខចិត្តចំណាយពេលសម្រាកនៅពេលយប់ ឆ្លៀតលេង Facebook ដែលវាជាផលប៉ះពាល់យ៉ាងខ្លាំងក្លា ដល់ការបម្រើការងារនិងការសិក្សានៅថ្ងៃបន្ទាប់របស់អ្នក។
៤.ព្យាយាមចង់បានមិត្តច្រើនលើ Facebook:
អ្នកចូលចិត្តអួតអាងពីចំនួនមិត្តលើ Facebook ជាមួយអ្នកជុំវិញខ្លួន ខណៈពេលខ្លះព្យាយាម Add Friends ឱ្យបានច្រើន ព្រោះគិតថាធ្វើបែបនោះ បើអ្នកមាន Friend ច្រើន នឹងទទួលបានភាពល្បីល្បាញ។ អ្នកលេងធម្មតា គេមិនសូវជាខ្វាយខ្វល់ជាមួយរឿងរ៉ាវបែបនេះទេ ព្រោះការសិក្សាមួយបង្ហាញចេញពីសាកលវិទ្យាល័យ Edinburgh Napier បានរកឃើញថាអ្នកប្រើប្រាស់ Facebook ដែលមាន Friend ច្រើន រមែងជួបបញ្ហាស្រ្តេសច្រើនបំផុតអំឡុងពេលប្រើវា។ មិត្តកាន់តែច្រើន អារម្មណ៍នៃការសង្កេតលើមនុស្សផ្សេងៗគ្នានឹងចាប់កើតមានឡើង ជាកត្តាធ្វើឱ្យចិត្តអ្នកគិតច្រើនអំពីរឿងទាំងនោះ។ ៥.បោះបង់ទំនាក់ទំនងពិតប្រាកដនៅខាងក្រៅ:
អ្នកប្រើប្រាស់ Facebook ដើម្បីធ្វើការផ្ញើសារ, ចែកចាយរូបភាព, បង្ហោះ, ផ្ដល់មតិ និង Like ជាដើម បង្ហាញថាអ្នកកំពុងងប់ងុលនឹងសេវាកម្មរបស់ Facebook។ ពេលខ្លះអ្នកមិនព្រមចេញមកក្រៅ អង្គុយផឹកកាហ្វេជាមួយមិត្តភ័ក្ដិទេ ដោយសុខចិត្តទំនាក់ទំនងគ្នាតាម Facebook វិញ។ ការធ្វើបែបនោះ វាជាការបង្ហាញអំពីទំនាក់ទំនងមិនល្អ ព្រោះមិនមានភាសានិយាយ, កាយវិការដ៏សមរម្យមួយឡើយ។
**ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអាន៖