៣ ចំណុចត្រូវដឹង សម្រាប់អ្នកចង់ប្រើប្រាស់ Drone
- 2017-07-03 07:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចត្រូវដឹង សម្រាប់អ្នកចង់ប្រើប្រាស់ Drone
ចន្លោះមិនឃើញ
Drone បំពាក់កាមេរ៉ា បានក្លាយជាឧបករណ៍ពេញនិយមបំផុតសម្រាប់ការថតរូបពីលើអាកាស ហើយគិតក្នុងឆ្នាំ ២០១៦ លក់បានដល់ទៅ ២,២ លានគ្រឿង (គិតតែម៉ាកធំៗ) ហើយរំពឹងបានដល់ ៣ លានគ្រឿងក្នុងឆ្នាំ ២០១៧ ជាមួយទំហំទឹកប្រាក់ប្រមាណ ១១,៦ លានដុល្លារ។ ក្នុងនោះ សម្រាប់ប្រិយមិត្តដែលចង់ប្រើប្រាស់ Drone ឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ គួរអនុវត្តតាមចំណុចខាងក្រោមនេះ ៖
ការប្រើប្រាស់មេម៉ូរី MicroSD សម្រាប់ Drone គឺត្រូវប្រើផលិតផលដែរមានគុណភាព ជាពិសេសផលិតតាមបច្ចេកទេស ដែលមានម៉ាកត្រឹមត្រូវ។ ពេលហោះក្នុងរយៈកម្ពស់ខ្ពស់ ការរក្សាទិន្នន័យក្នុងមេម៉ូរីកាត គឺរងសម្ពាធខ្លាំងជាងប្រើជាមួយកាមេរ៉ាថតធម្មតា ដែលឆាប់ឡើងកម្ដៅ ហើយប្រសិនមេម៉ូរីមិនល្អ គឺមិនអាចរក្សាទិន្នន័យវីដេអូ ឬរូបភាពបានល្អនោះទេ។
* **ត្រូវដឹងពីទិសដៅ និងតំបន់ដែលត្រូវហោះហើរ**
Drone ភាគច្រើន គឺនៅមានគុណវិបត្តិត្រង់បញ្ហាថ្មប្រើឆាប់អស់ ដូចនេះមុនហោះហើរ ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ ដើម្បីប្រាកដពីសុវត្ថិភាពរបស់ Drone និងមិនខាតពេលអ្នកប្រើប្រាស់។ លើសពីនេះ មុនហោះត្រូវ មើលពីតំបន់នោះ តើមានឧបសគ្គច្រើនដែលអាចបង្កជាឧបទ្ទវហេតុរំខានដល់ Drone ដែរឬ ទេ ឧទាហរណ៍ ៖ ខ្សែភ្លើង និងអគារនានា។ ចំណុចចាំបាច់ផ្សេងទៀត គឺមិនគួរហោះបញ្ច្រាសថ្ងៃពេលពន្លឺខ្លាំងនោះទេ ព្រោះ Drone នឹងឆាប់ឡើងកម្ដៅ ហើយក៏មិនគួរហោះពីលើផ្ទៃទឹក (ទន្លេ ឬសមុទ្រ) ព្រោះថាអាចធ្វើឲ្យពិបាកក្នុងការបញ្ជា (ខ្សែសេវា GPS)។
សឹងតែគ្រប់ប្រទេសជុំវិញពិភពលោក Drone ត្រូវបានគេកំណត់មិនឲ្យហោះហើរក្នុងតំបន់មួយចំនួន ជាពិសេសកន្លែងសំខាន់ៗដូចជាវិមានរដ្ឋាភិបាល ព្រះបរមរាជវាំង និងព្រលានយន្តហោះ តែបើចង់ហោះ លុះត្រាតែមានការអនុញ្ញាតពីអាជ្ញាធរ៕
ចុចអានបន្ត ៖