Barcelona ទិញ​​បាន​ខ្សែ​ការពារ​ស្ដាំ​ម្នាក់ សង្ឃឹម​​ជំនួស​តំណែង​ Alves

  • 2017-07-14 02:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​ខ្សែ​ការពារ​ស្ដាំ​សញ្ជាតិ​ព័រទុយហ្គាល់​ Nelson Semedo ផ្ទេរ​ពី​ Benfica ។

កីឡាករ​វ័យ​២៣​ឆ្នាំ​​ទើប​តែ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​ Barcelona នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ ស្រប​ពេល​ក្លឹប​កំពុង​ជួប​វិបត្តិ​ខ្សែ​ការពារ​ស្ដាំ។ ទាំង Aleix Vidal និង Sergi Roberto សុទ្ធសឹងតែ​​មិន​អាច​បង្ហាញ​វត្តមាន​ទៀងទាត់​​ដោយ​សារ​របួស ហើយ​តំបន់​នេះ​កាន់​តែ​ខ្សោយ​ចាប់​តាំង Dani Alves ចាកចេញ។

ប៉ុន្តែ​បន្ទាប់​ពី​និយាយ​ជាមួយ ​ Benfica ជោគជ័យ Barca បាន​ប្រកាស​ថា Semedo នឹង​មក​ដល់ Camp Nou ក្នុង​ពេល​ឆាប់​ៗ​នេះ។ យោងតាម ESPN កីឡាករ​វ័យ​ក្មេង​រូប​នេះ​មាន​តម្លៃ​ខ្លួន​​៣៥​លាន​អឺរ៉ូ។ "FC Barcelona និង Benfica បាន​យល់​ព្រម​ក្នុង​ការ​ផ្ទេរ Nelson Semedoរួចរាល់​ហើយ នៅ​ចាំ​តែ​ពិនិត្យ​សុខភាព​​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ"។ សេចក្ដី​ប្រកាស​របស់ Barca៕ ​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី