លើក​មុន​ចង្អុល​មុខ លើក​នេះ Floyd ជះ​លុយ​កណ្ដាល​មុខ McGregor

  • 2017-07-14 03:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather និង Conor McGregor ណាត់​ជួប​គ្នា​​​ម្ដង​ទៀត​ក្នុង​ទីក្រុង​ញីវយ៉ក​នៅ​​កាល​ពី​ម្សិលមិញ​ ដោយ​អ្នក​ប្រដាល់​មិនដែល​ចាញ់​បាន​ហៅ​កំពូល​អ្នក​លេង​គុន​ចម្រុះ​ថា "Bitch” មុន​ពេល​ជួប​គ្នា​ថ្ងៃ​ទី ២៦ ខែ សីហា​នេះ។

អំឡុង​ពេល​ជួប​គ្នា​​លើក​ទី​៣ មុខ​ទល់​នឹង​មុខ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ការ​ប្រកួត Mayweather បាន​ខ្ចប់​លុយ​១​ដុល្លារ​ជា​ច្រើន​សន្លឹក​ក្នុង​កាបូប រួច​យក​ទៅ​ជះ​លើ McGregor ព្រម​ទាំង​បោះ​សម្ដី​អសុ​រស​ខ្លះ​ថា "ខ្ញុំ​ជះ​លុយ​១​ដុល្លារ​​លើ​មនុស្ស​ Bitch”។ អ្នក​ទាំង​នឹង​ជួប​មុខ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ