Liverpool ឡើង​ថ្លៃឲ្យ​ Keita ៥៧​លាន​ តែ​ Leipzig ថា​១០០លានក៏មិនលក់ដែរ

  • 2017-07-14 06:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ដាក់​សំណើ​៥៧​លាន​ផោន​ម្ដង​ទៀត​ដល់​ Red Bull Leipzig ដើម្បី​ទិញ Naby Keita ប៉ុន្តែ​ត្រូវ​បដិសេធ។

Naby Keita

ប្រភព​ពី​កាសែត​អាល្លឺម៉ង់​ Bild បាន​ផ្សាយ​ថា​បើ​ទោះ​ជា​បរាជ័យ​ម្ដង​ជា​ពីរ​ដង​ Liverpool នៅ​តែ​ប្រកាន់​ជំហរ​តាម​ទិញ​ Keita ដែល​ជា​គោលដៅ​ទី​មួយ​របស់​លោក​ Jurgen Klopp ហើយ​ក្លឹប​លីគ​កំពូល​អង់គ្លេស​មួយ​នេះ​គ្រោង​ដាក់​សំណើ​សារ​ជា​ថ្មី​នៅ​សប្ដាហ៍​ក្រោយ។

យ៉ាង​ណា​ក៏​ដោយ​ Leipzig ធ្លាប់​បាន​និយាយ​ថា​ក្លឹប​គ្មាន​ផែនការ​លក់​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ដំបូង​ចេញ​នោះ​ទេ​ បន្ទាប់​ពី​បាន​កៅអី​ទៅ​លេង​ Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ នាយក​បច្ចេកទេស​ឈ្មោះ Ragnick បាន​ឲ្យ​ដឹង​ថា​ កុំ​ថា​ឡើយ​ ៥៧​លាន​ផោន ទោះ​១០០​ផោន​ក៏​ក្លឹប​មិន​លក់​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន