មួយ​មាត់​របស់ Sanchez អាច​ឲ្យ Arsenal ​ចុក​ឈាម

  • 2017-07-16 02:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​បាន​​និយាយ​មួយ​មាត់​​ទៅ​កាន់​ក្លឹប​របស់​ខ្លួន Arsenal ថា ​រូប​គេ​ចង់​លេង​នៅ Champions League ។

Alexis Sanchez

Alexis Sanchez ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ប្រទេស​ឈីលី​​ ​ដើម្បី​ពិចារណា​ពី​អនាគត​របស់​ខ្លួន។ ជា​មួយ​គ្នា​នោះ​រូប​គេ​បាន​និយាយ​ថា នឹង​ចាក​ចេញ​ពី​ Arsenal​ ​ហើយ​យល់​ព្រម​ចូល​លេង​ជា​មួយ​ក្លឹប​ណា​ដែល​អាច​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ក្របខ័ណ្ឌ​​កំពូល​របស់​អឺរ៉ុប Uefa Champions League ​​នៅ​​រដូវ​កាល ២០១៧-២០១៨។

​កាំ​ភ្លើង​ធំ Arsenal​ ​ខក​ខាន​ការ​ចូល​រួម​លេង Champions League ​ជា​លើក​ដំបូង​​ក្នុង​​រយៈ​ពេល​ ២០​ឆ្នាំ​ចុង​ក្រោយ​ ដោយ​សារ​ពួក​គេ​ធ្វើ​បាន​ត្រឹម​លេង​៥ នៅ​​ក្របខ័ណ្ឌ​​ Premier League ​រដូវ​កាល​មុន។ ខ្សែ​ប្រយុទ្ធ​​វ័យ២៨​ឆ្នាំ​បាន​ឆ្លើយ​ក្នុង​បទ​សម្ភាសន៍​នៅ​ស្រុក​កំណើត​នា​ប្រទេស​ឈីលី​​ថា ៖«ខ្ញុំ​ចង់​លេង​នៅ Champions League»។

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ថា ៖«ប៉ុន្តែ​អ្វី​ៗ​មិន​​ទាន់​អាច​សម្រេច​លើ​ខ្ញុំ​នោះ​ទេ ត្រូវ​រង់​ចាំ​មើល Arsenal ​តើ​ព្រម​ឲ្យ​ខ្ញុំ​ចាក​ចេញ​ឬ​យ៉ាង​ណា»។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​រូប​នេះ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ចំនួន ៣​កំពុង​ចាប់​អារម្មណ៍​​រួម​មាន Manchester City, Bayern Munich និង Paris Saint-Germain ជា​ដើម។ ប៉ុន្តែ​ក្នុង​ចំណោម​ក្លឹប​ទាំង​បី​នេះ​​ក្លឹប​ដែល​មាន​មូលដ្ឋាន​គ្រឹះ​នៅ​អង់គ្លេស​ដូច​គ្នា​គឺ Manchester City ហាក់​មាន​ភាព​តាម​ប្រកៀក​​ក្នុង​ការ​តាម​ទិញ Alexis Sanchez ជាង​គេ៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី