រវល់​មើល All Stars តែ​​​កុំ​ភ្លេច U15 កម្ពុជា​ ប៉ះ​ U15 ប្រ៊ុយណេ​ល្ងាច​នេះ

  • 2017-07-16 04:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​នេះ​ក្រុម​បាល់ទាត់ U15 កម្ពុជា នឹង​​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់ U15 ប្រ៊ុយណេ​វេលា​ម៉ោង ៦:៣០ ​នៅ​ទឹក​ដី​ Chonburi ប្រទេស​ថៃ​ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៤ ក្នុង​ពូល B នៃ​ពាន​រង្វាន់ 2017 AFF U-15 Championship។

U-15​ កម្ពុជា

​ក្រុម​បាល់ទាត់ U15 កម្ពុជា​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ចំណោម ៣​ប្រកួត​កន្លង​មក ទោះ​ភ្លាត់​ចាញ់​ U15 វៀតណាម​២-១ ប៉ុន្តែ​​​​២​ប្រកួត​ចុង​ក្រោយ​ U15 កម្ពុជា​បាន​បំបាក់​ក្រុម U15 ហ្វីលីពីន ៤-០ និង​យក​ឈ្នះ U15 ទីម័រខាងកើត ១-០។

​ដោយ​ឡែក​ងាក​ទៅ​មើល U15 ប្រ៊ុយណេ​វិញ​ទើប​រក​បាន ១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម ៣​ប្រកួត​កន្លង​មក​គឺ​ចាញ់​២ និង​ស្មើ​១។ ក្រុម​នេះ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​​មាន​កម្រិត​​ប្រហាក់​ប្រហែល​ U15 ​ទីម័រខាងកើត​ដែរ។

​បើ​គិត​ទៅ​លើ​ពិន្ទុ​ U15 កម្ពុជា ​ត្រូវ​ការ ៣​ពិន្ទុ​ល្ងាច​នេះ​ជា​ចាំ​បាច់​ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​បាន​ឡើង​ទៅ​វគ្គ ៤​ក្រុម​ចុង​ក្រោយ។ ជំនួប​ចុង​ក្រោយ​របស់​កម្ពុជា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​ខ្លាំង U15 ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​ ៦:៣០​នាទី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​