ការ​ប្រើប្រាស់ filter ពណ៌​លើ​​រូប​ភាព​ ស និង ខ្មៅ

  • 2017-07-16 03:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Filter ខ្មៅ និង ស អាច​អោយ​អ្នក​គ្រប់គ្រង​លើ​ពណ៌​ដែល​បម្លែង​ទៅ​ជា​ស្រមោល​នៃ​ពណ៌​ប្រផេះ ដែល​អាច​ប្រើប្រាស់​វា​ដើម្បី​ទទួល​បាន constrast (ពណ៌​ផ្ទុយ​គ្នា) និង mood (ទិដ្ឋភាព​បែប​ស្រទំ​) ដ៏​ត្រឹមត្រូវ​ក្នុង​រូបភាព​។ រូបភាព​ពណ៌​ខ្មៅ និង​ស មើល​ទៅ​មាន​ពណ៌​ស្រដៀង​គ្នា នៅ​ពេល​បម្លែង​ទៅ​ជា greyscale។ ឧទាហរណ៍​ស្រមោល​ពណ៌​ក្រហម បៃតង និង​ខៀវ​ខ្លះ មើល​ទៅ​មាន​ពណ៌​ខុស​គ្នា ប៉ុន្តែ​ស្ទើរ​ដូច​គ្នា​បេះបិទ​​នៅ​ពេល​កំណត់​ជា​ពណ៌ខ្មៅ និង​ស។ នេះ​អាច​ធ្វើ​អោយ objects (ផ្នែក​សំខាន់ៗ​) ក្នុង​រូបភាព​ខ្មៅ និង​ស លាយ​ចូល​គ្នា ដែល​ធ្វើ​អោយ​រូបភាព​ខ្វះ​នូវ constrast។​ Coloured lens filters អាច​ដោះ​ស្រាយ​បញ្ហា​នេះ ពីព្រោះ​វា​មាន​ឥទ្ធិពល​លើ​ពណ៌​ដែល​បាន​បម្លែង​ជា​ពណ៌​ខ្មៅ និង​ស ដែល​ធ្វើអោយ objects បែក​ចែក​ពណ៌​បាន​ល្អ​។

@ មូល​ដ្ឋាន​នៃ Filter ខ្មៅ និង ស 

ពណ៌ filterមាន ៥ ដែល​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ខ្មៅ និងស រួមមាន​ពណ៌​ក្រហម ពណ៌​ទឹកក្រូច ពណ៌លឿង ពណ៌បៃតង និង​ពណ៌ខៀវ។ Filter នីមួយៗ​ធ្វើ​អោយ​ពណ៌​ខ្លួន​ភ្លឺ​ជាង និង​ទប់​ស្កាត់​ពណ៌​ដទៃ​ទៀត​។ ឧទាហរណ៍ filter ពណ៌​ក្រហម​នឹង​ធ្វើ​អោយ​ពន្លឺ​ពណ៌​ក្រហម​ភ្លឺ​ជាង ប៉ុន្តែ​ទប់​ស្កាត់​ពន្លឺ​ពណ៌​បៃតង និង​ពណ៌ខៀវ។ ជា​លទ្ធផល ពណ៌​ដែល​ត្រូវ​គ្នា​នឹង​ពណ៌ filter មាន​ពន្លឺ​ភ្លឺ និង​ពណ៌​ផ្សេង​ងងឹត​។ រូបភាព​ខាងក្រោម​នេះ បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង filters ដែល​មាន​ឥទ្ធិពល​លើ​ពណ៌​ដែល​ត្រូវ​បាន​បម្លែង​ទៅ​ជា​ពណ៌ខ្មៅ និង​ពណ៌​ស៖

@ ការ​ប្រើប្រាស់ Filter ខ្មៅ និង ស

ដោយសារ​ឥទ្ធិពល​នៃ​ filter នីមួយៗ​មាន​លក្ខណៈ​ខុសគ្នា ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​៖

#Filter ពណ៌ក្រហម​

Filter នេះ​បង្កើត​បាន​នូវ effect (style លើ​រូបភាព​) ខ្លាំង និង constrast បាន​ល្អ ហើយ​ក៏​អាច​ផលិត​បាន​នូវ  effect ដ៏​ទាក់ទាញ​ផង​ដែរ​។ ប្រសិនបើ​អ្នក​ថត​ទេសភាព វា​នឹង​ធ្វើ​អោយ​មេឃ​ងងឹត និង​ពពក​លេច​ឡើង​ល្អ​។ ប្រសិនបើ​អ្នក​ថត​រុក្ខជាតិ ជា​ពិសេស​ផ្កា ពណ៌ក្រហម វា​នឹង​ធ្វើ​អោយ​ផ្កា​ភ្លឺ​ស្អាត​ល្អ​។

#Filter ពណ៌​ទឹកក្រូច​

Filter នេះ​នៅ​ចន្លោះ​រវាង filter ពណ៌ក្រហម និង​ពណ៌លឿង ដែល​អាច​ផ្ដល់​កម្រិត​ពណ៌​ស្មើ​សាច់​ល្អ ដែល​ពេញ​និយម​សម្រាប់​ប្រើប្រាស់​។ ប្រសិនបើ​អ្នក​ថត​រូប លក្ខណៈ Portrait លើ​មនុស្ស វា​នឹង​ជួយ​កាត់​បន្ថយ​ចំណុច​តូចៗ​ពណ៌​ប្រផេះ​លើ​ស្បែក នឹង​ធ្វើ​អោយ​ស្បែក​មើល​ទៅ​ស្អាត​។ 

#Filter ពណ៌លឿង​

Filter នេះ​សម្រាប់​អ្នក​ថត​រូប​ដំបូង ប្រហែល​និយម​ប្រើប្រាស់​ច្រើន​។ ប្រសិនបើ​អ្នក​ថត​រូប​ទេសភាព វា​នឹង​ជួយ​អោយ exposure មាន​តុល្យភាព​បាន​ល្អ ដែល​ទប់​នឹង​ភាព​ងងឹត​។ វា​ធ្វើ​អោយ​ពពក​ចេញ​មក​ស្អាត និង​មេឃ​គួរ​អោយ​ទាក់ទាញ​។

#Filter ពណ៌​បៃតង​

Filter នេះ​មិន​សូវ​ពេញ​និយម​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​វា​អាច​ចាំ​បាច់​សម្រាប់​លក្ខខណ្ឌ​មួយ​ចំនួន​។ ប្រសិនបើ​អ្នក​ថត​រូប​រុក្ខជាតិ​ពណ៌បៃតង វា​នឹង​ធ្វើ​អោយ​រុក្ខជាតិ​លេច​មក​ស្អាត ប៉ុន្តែ​វា​ក៏​បន្ថែម​ពន្លឺ​ពេល​ថត មេឃ​ផង​ដែរ ដែល​អាច​បាត់បង់​ភាព​ម៉ត់​បាន​។

#Filter ពណ៌ខៀវ​

Filter នេះ​កម្រ​ប្រើប្រាស់​សម្រាប់​ការ​ថត​រូប ខ្មៅ និង​សរ​ណាស់​។ វា​ធ្វើ​អោយ​ពណ៌​ភាគច្រើន​ងងឹត និង​កាត់​បន្ថយ constrast លើ​រូបភាព​។ ប្រសិនបើ​អ្នក​ថត​រូប​ទេសភាព កន្លែង​ដែល​ស្ងប់ស្ងាត់ ឬ ពេល​ព្រលឹម វា​អាច​ជួយ​អោយ​រូបភាព​មើល​ទៅ​ស្រទំ​ស្អាត​ល្អ៕

ប្រភព៖ Photography Mad   ប្រែសម្រួល ៖ ប៊ុន ធឿន

អត្ថបទថ្មី