ហ្វីលីពីន នឹងអនុវត្តបម្រាម មិនឲ្យជក់បារីនៅទូទាំងប្រទេស នៅថ្ងៃ២៣កក្កដា

  • 2017-07-16 07:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃម្សិលមិញ បានរំលឹកសាធារណជនពីបម្រាម មិនឲ្យជក់បារី នៅទូទាំងប្រទេស ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៣ ខែកក្កដា ឬ ៦០ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីចុះហត្ថលេខាសេចក្តីសម្រេចលេខ២៦។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាលលោក Eric Tayagថា បម្រាមនេះ នឹងត្រូវអនុវត្ត ៦០ថ្ងៃ បន្ទាប់ពីផ្សាយជាសាធារណៈ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៦ ខែមិថុនា ប្រធានាធិបតីហ្វីលីពីន លោក ឌូទ័រតេ បានចុះហត្ថលេខាលើបម្រាម មិនឲ្យជក់បារីនៅទីសាធារណៈ និងតំបន់ដែលនៅជិតៗនោះ នៅទូទាំងប្រទេស ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល និងទីភ្នាក់ងារផ្សេងៗដែលមានការព្រួយបាម្ភនឹងបម្រាមនេះ បានបង្កើតវិធានការមួយ ដើម្បីធានាបានការអនុវត្តតាម សេចក្តីសម្រេចលេខ២៦នេះ៕

ប្រភព៖ lookingtoday