រង្វង់​ខ្មៅ​តូច​មួយ ក្បែរ​កាមេរ៉ា​មុខ​ iPhone មាន​រឿង​សម្ងាត់​នៅ​ពីក្រោយ

  • 2017-07-17 03:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់​ឆ្ងល់​ទេ តើ​រង្វង់​ខ្មៅ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​កាមេរ៉ា​មុខ​របស់​ទូរសព្ទ iPhone គេ​បំពាក់​មក​ ដើម្បី​អ្វី? តាម​ពិត​ទៅ​នោះ​គេ​ហៅ​ថា Proximity Sensor ដែល​វា​ជា​ Sensor មានប្រយោជន៍​ពិសេស ទាក់ទង​នឹង​ការ​និយាយ​ទូរសព្ទ។

ជា​ធម្មតា​បើ​អ្នក​ដាក់​ទូរសព្ទ នៅ​ក្បែរ​ត្រចៀក​អេក្រង់​ទូរសព្ទ​នឹង​ប្រែ​ជា​ងងឹត ហើយ​បើ​ដាក់​ឆ្ងាយ​ពី​ត្រចៀក​ អេក្រង់​នឹង​ប្រែ​ជា​ភ្លឺ​មក​វិញ។​

ដំណើរការ​ទៅ​​បាន​ ក៏​ដោយ​សារ​តែ​ Proximity Sensor កំពុង​ធ្វើ​ការ ហើយ​បើ​ Sensor នោះ​ខូច ទោះ​អ្នក​ដាក់​ក្បែរ​ត្រចៀក​ជិត​ប៉ុណ្ណា ក៏​អេក្រង់​មិន​ងងឹត​ដែរ។​ សរុប​មក​​​សម្រាប់​អ្នក​កាន់ iPhone ផ្ទាល់ ព្រោះ​បើ​ថ្ងៃ​ណា​មួយ​អ្នក​ជួប​បញ្ហា​ខាង​លើ​ អ្នក​ប្រាកដ​ជា​ដឹង​ថា​តើ​វា​ខូច​ផ្នែក​គ្រឿង​ត្រង់​ណា​ឱ្យ​ប្រាកដ?

**ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ កុំ​ភ្លេច​គាំទ្រ​និង​ចុច​ Like Page Sabay News Technology

ប្រភព៖ iphonefaq   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម