សិស្សខ្មែរ ២រូបអាយុត្រឹម ១២ឆ្នាំ បានចូលរួមប្រកួតកុមារថ្នាក់អាស៊ាននៅហ្វីលីពីន
- 2017-07-17 06:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សខ្មែរ ២រូបអាយុត្រឹម ១២ឆ្នាំ បានចូលរួមប្រកួតកុមារថ្នាក់អាស៊ាននៅហ្វីលីពីន
ចន្លោះមិនឃើញ
សិស្សខ្មែរ អាយុ ១២ឆ្នាំ ពីររូប នឹងចូលរួមប្រកួតប្រជែងកុមារថ្នាក់អាស៊ានលើកទី ៤ នៅប្រទេសហ្វីលីពីន ក្រោមប្រធានបទ Asean Cyberkids 2017។ នេះជាលើកទី ២ ហើយដែលកម្ពុជា បានចូលរួមប្រកួតប្រជែងកុមារថ្នាក់អាស៊ាន ខណៈលើកទី ១ កម្ពុជា បានទទួលជ័យលាភីលេខ ៤។
លោក សម្យ កំសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឲ្យដឹងថា៖ «យើងបានចម្រាញ់សិស្សអាយុក្រោម ១២ឆ្នាំ ពីសាលាជំនាន់ថ្មីក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិចំនួនពីរនាក់ទៅប្រកួត ជាមួយសិស្សនៅប្រទេសក្នុងតំបន់អាស៊ានចំនួន ១០ ក្រោមប្រធានបទចំនួន ១០០ ដោយ ១ ប្រទេសកំណត់យក ១០ប្រធានបទ» ដោយឡែកកូនសិស្សកម្ពុជាចំនួនពីររូប ម្នាក់ឈ្មោះ ហាក់ មុនីន្ទវរលក្សណ៍ និងម្នាក់ទៀតឈ្មោះ ហង់ ចាន់សុភារី ពួកគេទាំងពីរសុទ្ធតែប្រកួតប្រជែងចម្រាញ់ និងមានកម្រិតភាសាអង់គ្លេសខ្ពស់»។
លោកបន្តថា នៅក្នុងការប្រកួតប្រជែងនោះ គឺតម្រូវឲ្យសិស្សធ្វើស្ពតអប់រំ ទាក់ទងនឹងបរិស្ថាន ជាគំនិតច្នៃប្រឌិតជារូប Animation ឬជាកម្មវិធីតុក្កតា ដែលការធ្វើនេះ មានរយៈពេល ៥ ទៅ ១០នាទី សម្រាប់សិស្សមួយក្រុម។
គួរជម្រាបថា ការប្រកួតនឹងចាប់ផ្ដើមថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៕