Nokia ចេញទូរសព្ទថ្មីពីរតម្លៃ ៦ ម៉ឺនរៀល និង ៨ ម៉ឺនរៀល

  • 2017-07-17 11:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia បានបង្ហាញចេញទូរសព្ទធូរថ្លៃស៊េរីថ្មីចំនួនពីរម៉ូដែល Nookia 105 និង Nokia 130 ដែលដំណើរការដោយ Platform S30+ និង មានចំណុចពិសេសអាចដាក់ស៊ីមបានពីរ។

Nokia 105

Nokia 105 មានអេក្រង់ទំហំ ១,៨ អ៊ីញ ថ្ម​ទំហំ ៨០០ mAh ដែលអាចប្រើសម្រាប់និយាយទូរសព្ទបាន ១៥ ម៉ោង និង ទុកចោល (Standy) បានមួយខែដោយមិនបាច់សាកថ្ម។ មិនតែប៉ុណ្ណោះក៏មានកម្មវិធីសម្រាប់ស្ដាប់វិទ្យុទៀតផង ប៉ុន្តែអាចប្រើបានត្រឹមប្រព័ន្ធ 2G ប៉ុណ្ណោះ។ ទូរសព្ទនេះមានពីរប្រភេទ ដោយប្រភេទស៊ីមមួយតម្លៃ ១៤,៥ ដុល្លារ និង ស៊ីមពីរតម្លៃ ១៥ ដុល្លារ (តម្លៃទីផ្សារបរទេស)។

Nokia 130

Nokia 130 ក៏មានអេក្រង់ទំហំ ១,៨ អ៊ីញដែរ ប៉ុន្តែមានរន្ធសម្រាប់ដោយមេមូរីកាតបានទំហំដល់ ៣២ GB។ នៅពីក្រោយក៏មានកាមេរ៉ាសម្រាប់ថតរូប និង វីដេអូ ហើយថែមមានប្រព័ន្ធ Bluetooth ទៀតផង។ ថ្មមានទំហំ ១០២០ mAh អាចចាក់វីដេអូបាន ១១,៥ ម៉ោង និង ស្ដាប់វិទ្យុបាន ៤៤,៥ ម៉ោង។ Nokia 130 នេះមានតម្លៃ ២១,៥ ដុល្លារ តម្លៃនៅបរទេស៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី