គ្រូ U23 កម្ពុជាថា លេងដើម្បីឡើងវគ្គបន្ដ អត់ខ្វល់ ជប៉ុន ចិន ខ្លាំងប៉ុណ្ណានោះទេ
- 2017-07-18 06:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ U23 កម្ពុជាថា លេងដើម្បីឡើងវគ្គបន្ដ អត់ខ្វល់ ជប៉ុន ចិន ខ្លាំងប៉ុណ្ណានោះទេ
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្វឹកក្រុម U23 កម្ពុជាបានលើកឡើងថាក្នុងការប្រកួតពានរង្វាន់ 2018 AFC U-23 Championship qualification នេះ គឺលោកបានប្រាប់ទៅកូនក្រុមថាត្រូវលេងដើម្បីឈ្នះ កុំខ្វល់ថា ជប៉ុន ឬចិនខ្លាំងប៉ុណ្ណា ត្រូវទុកចិត្តខ្លួនឯង។
ការប្រកួតពានរង្វាន់ 2018 AFC U-23 Championship qualification នឹងចាប់ផ្ដើមនៅល្ងាចស្អែកនេះហើយ ដោយក្រុម U23 កម្ពុជានៅពូលជាមួយក្រុមខ្លាំងៗដូចជា U23 ចិន ជប៉ុន និងហ្វីលីពីន។ យ៉ាងណាមិញ ក្នុងនាមជាម្ចាស់ផ្ទះ លោក Leo ហាក់មិនបារម្ភរឿងលទ្ធផលនោះទេ ប៉ុន្តែធ្វើយ៉ាងណាកូនក្រុមទាំងអស់ត្រូវប្រឹងលេងដោយទំនុកចិត្ត ដើម្បីធ្វើយ៉ាងណាបានឡើងទៅវគ្គបន្ដ។
គ្រូបង្វឹកប្រេស៊ីលរូបនេះដឹងថាក្រុមរបស់ខ្លួនមិនសូវជាខ្លាំងដូចក្រុម៣ផ្សេងទៀតក្នុងពូលទេ ប៉ុន្តែបាល់ទាត់គឺលេងដើម្បីឈ្នះនរណាក៏មិនទាន់ដឹងលទ្ធផលមុនដែរ។ ដូច្នេះហើយ គោលបំណងធំរបស់លោកគឺឡើងទៅវគ្គបន្ដ និងអភិវឌ្ឍយុវជនកម្ពុជាត្រៀមថ្ងៃអនាគត នៅស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថាការប្រកួតដំបូងរបស់កម្ពុជាក្នុងពានរង្វាន់នេះ គឺត្រូវប៉ះជាមួយ ចិននៅថ្ងៃ១៩ ប៉ះជប៉ុនថ្ងៃ២១ និងប៉ះហ្វីលីពីនថ្ងៃ២៣ ដោយពេលវេលាគឺលេងម៉ោង៦:៣០នាទីល្ងាចទាំងអស់នៅពហុកីឡដ្ឋានជាតិ៕