គ្រូ​ជប៉ុន៖ ​យើង​យក​ត្រឹម​ U20 ​លេង World Cup ​មក ​អីចឹង​អាច​នឹង​ពិបាក​​ឈ្នះ​ក្រុម​ផ្សេង

  • 2017-07-18 06:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Uchiyama Atsushi ​គ្រូ​បង្វឹក​របស់​ក្រុម​ជប៉ុន ​បាន​បញ្ជាក់​ថា​មក​ប្រកួត​វគ្គ​ជម្រុះ​ពាន​ 2018 AFC U-23 Championship ​នៅ​កម្ពុជា​នេះ គឺ​លោក​បាន​យក​កីឡាករ​ក្រោម​អាយុ​២០​ឆ្នាំ​មក​លេង ដូច្នេះ​ការ​ប្រកួត​អាច​នឹង​ពិបាក​យក​ឈ្នះ។

លោក Uchiyama Atsushi

ក្នុង​សន្និសីទ​កាសែត​រសៀល​នេះ ​ក្រុម​គ្រូ​បង្វឹក​ទាំង​៤​ប្រទេស​សុទ្ធ​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​រៀង​ៗ​ខ្លួន ​មិន​អាច​មើល​ស្រាល​ក្រុម​ណា​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​អស់​នោះ​ទេ។ តួ​យ៉ាង​ដូចជា​លោក Uchiyama ​គ្រូ​បង្វឹក​ជប៉ុន​អីចឹង ​លោក​មិន​អាច​និយាយ​អ្វី​ច្រើន​ក្រៅ​ពី​ចង់​ឃើញ​ការ​ប្រកួត​ល្អ​មួយ​ឡើយ។

មួយ​វិញ​ទៀត ​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​បន្ថែម​ថា​លោក​នាំ​យក​កីឡាករ​ក្រុម U20 ​មក ​និង​មាន​លាយ​កីឡាករ U21 ​ខ្លះ​ដែរ ដូច្នេះ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ក្នុង​ពូល​នេះ គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​យក​ឈ្នះ។ យ៉ាងណាមិញ ​ការ​នាំ​កីឡាករ​ក្មេង​ៗ​មក​នេះ គឺ​ជា​ផល​វិជ្ជមាន​មួយ​សម្រាប់​ជប៉ុន ព្រោះ​ជប៉ុន​ក៏​នៅ​មាន​ភារកិច្ច​ប្រកួត​ច្រើន​ទៀត​ដែរ ហើយ​ក៏​ត្រូវ​អភិវឌ្ឍ​យុវជន​របស់​ខ្លួន​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត។

សូម​បញ្ជាក់​ថា​ក្រុម U20 ​របស់​ជប៉ុន​ដែល​មក​លេង​នៅ​កម្ពុជា​នេះ គឺ​ជា​ក្រុម​ដែល​លេង​នៅ​ពាន​រង្វាន់ U20 FIFA World Cup ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ពេល​កន្លង​ទៅ​នេះ៕

អត្ថបទ៖ មុន្នីរម្យ