ដោត​ឆ្នាំង​សាក ​ជាប់​ព្រី​​ភ្លើង​ចោល​​មិន​ប្រើ ប៉ះពាល់អី​ខ្លះ?

  • 2017-07-18 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយមិត្ត​កំពុង​ជួប​ប្រទះ​ស្ទើរ​គ្រប់​គ្នា​ ​គឺ​ការ​សាក​បញ្ចូល​ថាមពល​ដល់​ស្មាតហ្វូន​ ​ថេប្លេត​ ​និង​កុំព្យូទ័រ​យួរ​ដៃ​ ​(Laptop)​ ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​នោះ​ ​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ដោត​ឆ្នាំង​សាក​ចោល​ជាប់​នឹង​ព្រី​ភ្លើង​ពេល​មិន​សាក​អ្វី​ផង​នោះ។

ការ​ដោត​ឆ្នាំង​សាក​ស្មាតហ្វូន​ ​ថេប្លេត​ ​និង​កុំព្យូទ័រ​យួរ​ដៃ​ ​ចោល​ជាប់​ព្រី​ភ្លើង​ ​គឺ​មិន​មាន​ផល​អវិជ្ជមាន​ដូច​ជា​ខូច​ឆ្នាំង​សាក​ ​ឬ​ឆ្លង​ភ្លើង​អ្វី​នោះ​ទេ​ ​ព្រោះ​ឆ្នាំង​សាក​គ្រាន់​ជា​ស្ពាន​សម្រាប់​ចម្លង​ ​និង​បម្លែង​ចរន្ត​អគ្គិសនី​ទៅ​កាន់​ស្មាតហ្វូន​ ​ថេប្លេត​ ​និង​កុំព្យូទ័រ​យួរ​ដៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ឆ្នាំង​សាក​កុំព្យូទ័រ​យួរ​ដៃ​មួយ​ចំនួន​ដែល​មាន​អំពូល​ ​គឺ​អាច​ស៊ី​ថាមពល​ខ្លះ​ ​នៅ​រាល់​ពេល​ដែល​ដោត​ជា​មួយ​ព្រី​ដែល​មាន​ភ្លើង​ ​តែ​ស៊ី​ក្នុង​កម្រិត​តិច​តួច​បំផុត​ដើម្បី​បំភ្លឺ​អំពូល​។

ឆ្នាំងសាកកុំព្យូទ័រយួរដៃដែលអំពូល

ដោយ​ឡែក​ ​ទោះ​ជា​មិន​មាន​បញ្ហា​សម្រាប់​ការ​ដោត​ជាប់​ព្រី​ភ្លើង​ចោល​ពេល​មិន​ប្រើ​ចំពោះ​ឆ្នាំង​សាក​ស្មាតហ្វូន​ ​ថេប្លេត​ ​និង​កុំព្យូទ័រ​យួរ​ដៃ​ ​ក៏​ប្រិយមិត្ត​មិន​គួរ​ធ្វើ​នោះ​ទេ​ ​គឺ​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​ ​១០០%​ ​ព្រោះ​ហានិភ័យ​លើ​គ្រឿង​អេឡិចត្រូនិក​ច្រើន​កើត​មាន​ពេល​តង់ស្យុង​ភ្លើង​រត់​មិន​ស្មើ​ ​ដែល​អាច​បុក​ឆ្លង​បន្ទះ​សៀគ្វី​របស់​ឆ្នាំង​សាក៕

ខ្សែសាកដែលមិនគួរប្រើ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ រដ្ឋ