Lucas ចុះ​កុងត្រា​​ជាមួយ​ Lazio ផ្ដាច់​ចំណង​១០​ឆ្នាំ​ជាមួយ​ Liverpool

  • 2017-07-19 03:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lucas Leiva បាន​ចាកចេញ​ពី Liverpool នឹង​សម្រេច​ចុះ​កុងត្រា​លេង​ជាមួយ​ Lazio ក្នុង​តម្លៃ​ផ្ទេរ​៥លាន​ផោន​។

ខ្សែ​បម្រើ​វ័យ​៣០​ឆ្នាំ​គឺ​ជា​កីឡាករ​លេង​នៅ​ Liverpool យូរ​បំផុត​ចុងក្រោយ​គេ​ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប​តាំង​ពី​ឆ្នាំ​២០០៧ ជំនាន់​លោក​ Rafael Benitez។ Lucas បាន​ចាក​ចេញ​ពី​ក្លឹប​នៃ​ប្រទេស​កំណើត​ Gremio​ ក្នុង​​​វ័យ​ ២០​ឆ្នាំ​ ហើយ​នៅ​ Liverpool រូប​គេ​លេង​បាន​៣៤៥​ប្រកួត​ ក្នុង​នោះ​២៤៧​ប្រកួត​លេង​នៅ​ក្របខ័ណ្ឌ Premier League។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នឹង​ទៅ​លេង​ជំនួស​ដំណែង​ Lucas Biglia ដែល​ចាកចេញ​ពី Lazio ទៅ​ចូលរួម​ជាមួយ​ AC Milan។ ក្លឹប​ Lazio បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៥ នៅ​ Serie A ​កាល​ពី​រដូវ​កាល​មុន ធ្វើ​ឲ្យ​ពួក​គេ​បាន​កៅអី​មួយ​នៅ​ពាន Europa League ក្រោម​ការ​ដឹក​នាំ​របស់​លោក Simone Inzaghi៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី