ព្រះមហាក្សត្រី ៣អង្គ បង្ហាញព្រះកាយលើក្រដាសប្រាក់ច្រើនដងបំផុត មានទាំងសម្ដេចម៉ែ
- 2017-07-19 04:16:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រី ៣អង្គ បង្ហាញព្រះកាយលើក្រដាសប្រាក់ច្រើនដងបំផុត មានទាំងសម្ដេចម៉ែ
ចន្លោះមិនឃើញ
យោងតាមគេហទំព័រ Advisa បានរកឃើញថា មានប្រទេសចំនួន ១៣៧ បានប្រើរូបមនុស្សនៅលើក្រដាសប្រាក់ ដោយក្នុងនោះ មានតែ ៥៤ ប្រទេសប៉ុណ្ណោះ បានប្រើរូបមនុស្សស្រី។ ជាមួយគ្នានេះដែរ ប្រទេសចំនួន ៨៣ បានប្រើរូបមនុស្សប្រុសសុទ្ធនៅលើក្រដាសប្រាក់ (រួមទាំងសហរដ្ឋអាមេរិក) ខណៈប្រទេសដែលប្រើរូបមនុស្សស្រីសុទ្ធនៅលើក្រដាសប្រាក់ មានតែ ៦ ប៉ុណ្ណោះ។
ក្នុងនោះដែរ មានរូបមនុស្សប្រុសចំនួន ៣៩៨ នាក់ បានបង្ហាញខ្លួនលើក្រដាសប្រាក់ជាអន្តរជាតិ ខណៈរូបមនុស្សស្រីមានត្រឹមតែ ៥២ នាក់ប៉ុណ្ណោះ។ ក្រៅពីនោះ គេហទំព័រ Advisa បានរកឃើញទៀតថា មានស្ត្រី ៣ រូប បានបង្ហាញខ្លួនលើក្រដាសប្រាក់ ច្រើនដងបំផុត។
#១ ព្រះមហាក្សត្រី Queen Elizabeth II របស់ចក្រភពអង់គ្លេស កាន់កាប់កំណត់ត្រាទាំង ចំនួនក្រដាសប្រាក់ដែលទ្រង់បង្ហាញព្រះកាយ (១២ ប្រភេទក្រដាសប្រាក់) និងការបង្ហាញព្រះកាយច្រើនដងបំផុតលើក្រដាសប្រាក់ (៤២ ដង)។
#២ ព្រះមហាក្សត្រិយានី Tamar of Georgia បានបង្ហាញព្រះកាយ ២ ដង នៅលើក្រដាសប្រាក់ 50 Georgian Lari ទាំងស៊េរីចាស់ និងថ្មី។
#៣ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានបង្ហាញព្រះកាយ ២ ដងដែរ នៅលើក្រដាសប្រាក់ ១០០ ០០០ រៀល ទាំងស៊េរីចាស់ និងថ្មី និងទាំងសងខាង។ ចំពោះក្រដាសប្រាក់ ១០០ ០០០ រៀលស៊េរីថ្មី នៅផ្ទៃខាងមុខ ទ្រង់បានបង្ហាញព្រះកាយ ជាមួយព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុ។ ចំណែកឯ នៅផ្ទៃខាងខ្នង ទ្រង់បានបង្ហាញព្រះកាយ ជាមួយព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៕