តាមពិត iPhone មានវិធីលុបរូបភាពជាច្រើន ដែលអ្នកគួរតែដឹង
- 2017-07-20 02:18:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត iPhone មានវិធីលុបរូបភាពជាច្រើន ដែលអ្នកគួរតែដឹង
ចន្លោះមិនឃើញ
ការប្រើប្រាស់ស្មាតហ្វូនសម្រាប់ថតរូប គឺជារឿងដែលមនុស្សសម័យបច្ចេកវិទ្យាតែងតែធ្វើ ខណៈពេលខ្លះបរិមាណរូបថត គឺធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការសម្រេចចិត្តលុប ឬត្រូវតែលុប។ ដូចនេះ Sabay សូមបង្ហាញនូវគន្លឹះខ្លីៗនៅលើ iPhone ដែលអនុញ្ញាតឲ្យប្រិយមិត្តលុបរូបភាពក្នុងស្មាតហ្វូននេះយ៉ាងច្រើនទម្រង់ខុសៗគ្នា ៖
របៀបលុបរូបភាពម្ដងមួយ
ប្រិយមិត្តអាចចូលទៅកាន់កម្មវិធី Photo > ចុចលើរូបភាពណាដែលអ្នកចង់លុប > ចុចលើ icon ធុងសំរាម ក្រោយមកផ្ទាំងមួយនឹងបង្ហាញដើម្បីបញ្ជាក់ថាអ្នកពិតជាចង់លុប រួចចុច OK។
រាល់រូបភាពដែលអ្នកបានលុប នឹងចូលទៅកាន់ Folder ឈ្មោះ Recently Deleted ដែលនឹងលុបដោយស្វ័យប្រវត្តិក្រោយ ៣០ ថ្ងៃដែលងាយស្រួលជួនកាលអ្នកច្រឡំដៃលុប អ្នកអាចទៅយកមកវិញពីទីនោះបាន។ អ្នកក៏អាចលុបរូបភាពក្នុង Recently Deleted បានដែរដោយចូលទៅកាន់ Photos > Albums > Recently Deleted > ចុចលើពាក្យ Select ខាងលើផ្នែកខាងស្ដាំ > ចុចលើរូបភាពដែលអ្នកចង់លុប > ចុចលើ Deleted All។
របៀបលុបរូបភាពម្ដងច្រើន
ក្នុងកម្មវិធី Photo អ្នកអាចចុចលើពាក្យ Select ខាងស្ដាំផ្នែកខាងលើ > ចុចលើរូបភាពណាដែលអ្នកចង់លុប > ចុចលើ icon ធុងសំរាម។
របៀបលុប Album រូបភាព
ចំពោះ Album អ្នកអាចលុបដោយចូលទៅកាន់ Photos > Album > Edits > ចុចលើ icon សញ្ញាដកពណ៌ក្រហម។ ដោយឡែក Album ដូចជា Favourites, Videos, Selfies, Screenshot និងមួយចំនួនទៀត អ្នកមិនអាចលុបបាននោះទេ ព្រោះជា Album ដែល Apple ដាក់មកផ្ទាល់។
របៀបលុបតាមកុំព្យូទ័រ Mac
អ្នកអាចប្រើប្រាស់ Image Capture របស់ Mac ដើម្បីលុប ដោយភ្ជាប់ iPhone ជាមួយ Mac > អ្នកនឹងឃើញរូបភាពលើនោះ > ចុច Command + A លើក្ដារចុច (Keyboard) ឬចុចរូបភាពណាមួយ > ចុចលើ icon ពណ៌ក្រហមខាងក្រោមនៅជិត Import To។ អ្នកក៏អាចប្រើប្រាស់ iPhoto សម្រាប់លុបផងដែរ ប៉ុន្តែវាមិនលឿនដូច Image Capture នោះទេ។
របៀបលុបតាមកុំព្យូទ័រ Windows
ក្រោយភ្ជាប់ iPhone អ្នកនឹងឃើញ Folder DCIM ដែលរក្សាទុករូបភាពលើ Windows Explorer > អ្នកចូលកាន់ Folder នោះ > ជ្រើសរើសរូបភាពណាដែលអ្នកចង់លុប៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖