iOS ចុង​ក្រោយ​បំផុត​សម្រាប់​ជីវិត​ iPhone 5 ចេញ​ហើយ

  • 2017-07-20 01:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ Apple បាន​បញ្ចេញ​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10.3.3 ដែល​​អាច​ជា​​កំណែ​ទម្រង់​ចុង​ក្រោយ​បំផុត​សម្រាប់​ iOS 10 ហើយ​ក៏​ជា​កំណែទម្រង់​ចុង​ក្រោយ​ដែល iPhone 5 អាច​ទទួល​បាន។

iOS 10.3.3 នេះ​មាន​កែ​សម្រួល​នូវ​បញ្ហា​មួយ​ចំនួន​ដែល​មាន​លើ iOS ជំនាន់​មុន​ ​រួម​មាន​​បញ្ហា​ស៊ី​ថ្ម​ខុស​ប្រក្រតី និង មាន​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ខ្លាំង​ជាង​មុន។ ឧបករណ៍​ iDevice ដែល​អាច​អាប់ដេត​ iOS 10.3.3 បាន​រួម​មាន​ iPhone ចាប់​ពី iPhone 5 ដល់ iPhone 7 Plus, iPad 4, iPad Air 1/2, iPad Pro, iPad mini 2/3/4 និង iPod touch ជំនាន់​ទី​ ៦។

ដើម្បី​អាប់ដេត​ iOS នេះ​គ្រាន់​តែ​ភ្ជាប់​ជា​មួយ​ Wi-Fi ឬ បើក​ត្រឹម​អ៊ីនធឺណិត​ទូរសព្ទ​ក៏​បាន​ព្រោះ​ការ​អាប់ដេត​នេះ​មាន​ទំហំ​មិន​ដល់ ១០០ MB ឡើយ។ បន្ទាប់​មក​ចូល​ទៅ​កាន់​ Settings → General → Software Update រួច​ធ្វើ​តាម​ការ​ណែនាំ​ជា​បន្ត​បន្ទាប់​ជា​ការ​ស្រេច។

បញ្ជាក់​ថា​នេះ​ជា​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​​ដែល​មាន​សម្រាប់ iPhone 5 ព្រោះ​ថា​នៅ​ពេល​ iOS 11 ចេញ​នៅ​ខែ​កញ្ញា​ iPhone 5 នឹង​មិន​ទទួល​បាន​ការ​អាប់ដេត​ឡើយ។ មាន​តែ​ឧបករណ៍​ប្រភេទ 64-bit ប៉ុណ្ណោះ​ដែល​អាច​ដំឡើង​ iOS 11 បាន​រួម​មាន​ iPhone ចាប់​ពី iPhone 5s ឡើង​ទៅ និង iPad ស៊េរី​ថ្មី និង iPod tocuh ជំនាន់​ទី​ ៦៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី