ទី​បំផុត Apple ដាច់ចិត្ត​ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផ​ល​ផ្លូវការ​នៅ​កម្ពុជា ហើយ​

  • 2017-07-19 09:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • សិទ្ធិ​ចែកចាយ (Authorized Distributor) ផលិតផល Apple គ្រប់​ប្រភេទ​
  • ធានា​ពេញ​មួយ​ឆ្នាំ​ពី Apple តម្លៃ​ដូច​អន្តរជាតិ

ជា​ដំណឹង​ល្អ​បំ​ផុត​សម្រាប់​អ្នកគាំទ្រ​ផលិតផល Apple ព្រោះ​ពេល​នេះ ក្រុមហ៊ុន​យក្ស​អេឡិចត្រូ​និក​អាមេរិក​មួយ​នេះ បាន​ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផ​ល​ស្របច្បាប់ (Authorized Distributor) ដល់​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​ហើយ​។​

ក្រុមហ៊ុន Falcon Tech Co., Ltd ទើប​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផលិតផ​ល​ចេញពី​រោងចក្រ​ផ្ទាល់ Apple គ្រប់​ប្រភេទ​នៅ​ទូទាំង​កម្ពុជា ដូចជា iPhone, iPad, MacBook, iMac និង​គ្រឿង Accessories ផ្សេងៗ​ទៀត ភ្ជាប់​ជាមួយនឹង​ការធានា​ពេញលេញ​ដូច​ពិ​ភព​លោក​ដែរ។ ឯ​តម្លៃ​វិញ គឺ​ដូច​ស្តង់ដារ​អន្តរជាតិ។

"យើង​មាន​មោទនភាព​មែន​ទែន​ដែល​អាច​នាំ​ចូល​ផលិតផល Apple មក​កាន់​ទីផ្សារ​កម្ពុជា ដើម្បី​ចែក​ចាយ​ផលិតផល​ហ្ស៊ីន​ពី​រោងចក្រ Apple ដល់​អ្នក​លក់​រាយ និង​អតិថិជន​កម្ពុជា"។ នេះ​បើ​យោងតា​មលោក Jim នាយក​ក្រុមហ៊ុន Falcon Tech ដែល​ផ្ដល់​បទសម្ភាសន៍​ដល់ Sabay​។​

ថ្នាក់​ដឹកនាំ​ជន​ជាតិ​បរទេស​រូប​នេះ​បន្ត​ថា ក្រុមហ៊ុន​លោក​ប្រើ​ពេល​ប្រមាណ​ជាង​មួយឆ្នាំ ដើម្បី​ចរចា​ជាមួយ Apple ទម្រាំ​បាន​សិទ្ធិ​ចែក​ចាយ​ស្រប​ច្បាប់​នៅ​កម្ពុជា ដោយ​ត្រូវ​គោរព​តាម​គោលការណ៍​យ៉ាង​តឹង​រឹង​របស់​ក្រុមហ៊ុន Apple។

ជា​តំណាង​ចែក​ចាយ​ផលិតផល Apple ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា Falcon Tech នឹង​ផ្ដល់​ផលិតផល​គុណភាព​ខ្ពស់​ចេញពី​រោងចក្រ (All in one box) ព្រម​ជាមួយ​ការធានា​ត្រឹមត្រូវ​ស្តង់ដារ​អន្តរជាតិ៕

អត្ថបទ៖ សុផាត

អត្ថបទថ្មី