សឹង​មិន​ជឿ​ Nokia 6 លក់​នៅ​ខ្មែរ តម្លៃ​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​

  • 2017-07-20 02:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្មីៗ​​តំណាង​ក្រុមហ៊ុន​ Nokia ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​បាន​​ប្រកាស​ពី​ការ​​​ដាក់​លក់​​ Nokia 6 ​ក្នុង​តម្លៃ​ត្រឹម​តែ​ ២២៩ ដុល្លារ ដែល​នឹង​ចាប់​ផ្ដើម​លក់​សប្ដាហ៍​ក្រោយ។

បើ​​មើល​លើ​តម្លៃ​ Nokia 6 នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ឃើញ​ថា​ទាប​ជាង​តម្លៃ​លើ​ទីផ្សារ​ប្រទេស​ដទៃ​ទៀត​ដែល​ចេញ​លក់​មុន​កម្ពុជា។ ជាក់​ស្ដែង​ដូច​ជា​នៅ​ប្រទេស​ចិន​ដែល​មាន​ចេញ​លក់​មុន​គេ​បង្អស់​មាន​តម្លៃ​​ ១ ៦៩៩ យ័ន ស្មើ​ប្រមាណ​ ២៥០ ដុល្លារ ។ បន្ទាប់​មក​ទៀត​ Nokia 6 ក៏​បាន​ទៅ​ដល់​ទីផ្សារ​ប្រទេស​ហ្វីលីពីន​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​ប្រមាណ​ ៣៧០ ដុល្លារ​ ឯណោះ។

បន្ទាប់​មក​ទៀត​នៅ​ខែ​ឧសភា​ Nokia 6 ក៏​មាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​ ៥ ៥៩០ ០០០ ដុង ស្មើ​នឹង​ប្រមាណ​ ២៤៦ ដុល្លារ ។ ចុង​ក្រោយ​គេ​​គឺ​ Nokia បាន​ទៅ​ដល់​ទីផ្សារ​សហរដ្ឋអាមេរិក​កាល​ពី​ដើម​ខែ​កក្កដា​ក្នុង​តម្លៃ ២២៩ ដុល្លារ ។ ប្រៀប​​ធៀប​ទីផ្សារ​ទាំង​​ ៥ ឃើញ​ថា​នៅ​កម្ពុជា និង សហរដ្ឋអាមេរិក​ មាន​​លក់​តម្លៃ​ទាប​ជាង​គេ។

​ Nokia 6 ជា​ស្មាតហ្វូន​ធន់​មធ្យម​មួយ​​ដែល​បាន​ប្រកាស​ចេញ​ក្នុង​ប្រទេស​ចិន​​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ។ លក្ខណៈ​សម្បត្តិ​មាន​ដូច​ជា​អេក្រង់​ទំហំ ៥,៥ អ៊ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080x1920 FullHD, ដំណើរ​ការ​បន្ទះ​ឈីប​ Snapdragon 430, RAM ទំហំ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ ៦៤ GB។ កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ ១៦ MP និង កាមេរ៉ា​ Selfie មាន​ទំហំ ៨ MP៕​

ចុចអាន៖

អត្ថបទ៖ សុខហេង