Justin ចេញ​ក្រៅ​ជប់​លៀង​ក្រោយ​ “Despacito” ជាប់​កំណត់​ត្រា​មួយ!

  • 2017-07-20 09:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​តារា​ចម្រៀង​​ Justin Bieber បាន​ចេញ​ទៅ​ក្រៅ​ជប់​លៀង​នៅ​ក្លឹប​កម្សាន្ត​មួយ​នៅ​តំបន់​ Laguna Beach រដ្ឋ California កាល​ពី​យប់​មិញ​ដោយ​ជិះ​រថយន្ត​ G Wagon របស់​មិត្ត​ភក្តិ។

តារា​ចម្រៀង​ Justin Bieber និង​មិត្តភក្តិ

នេះ​គឺ​ដោយ​សារ​តែ​បទ​ចម្រៀង​ដែល​ខ្លួន​បាន​ចូល​រួម​ច្រៀង​ជាមួយ​តារា​ចម្រៀង​ ព័រតូរីកូ លោក Luis Fonsi និង Daddy Yankee សម្រាប់​បទ​ចម្រៀង “Despacito” ​បាន​បំបែក​ឯកត្តកម្ម​ជា​បទ​ចម្រៀង​ដែល​មាន​អ្នក​ស្ដាប់​ដោយ​ប្រើ​បណ្ដាញ​ស្ដាប់​បទ​ចម្រៀង​តាម​អ៊ីនធឺណិត​ច្រើន​ជាង​គេ​បង្អស់។

គិត​មក​ដល់​ពេល​នេះ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​គេ​ស្ដាប់​តាម​អនឡាញ (Stream) ដល់​ទៅ​ជាង​ ៤,៦​ប៊ីលាន​ដង​រួច​ទៅ​ហើយ​។

ផលិត​កម្ម​ Universal Music Latin Entertainment បាន​ប្រកាស​ពី​ជោគជ័យ​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ដែល​កាល​នោះ​ចំនួន​ដង​នៃ​ការ​ស្តាប់​ចម្រៀង​បទ​នេះ​គឺ ៤,៣៨ ប៊ីលាន​ដង​ តាំង​ពី​បទ​នេះ​បញ្ចេញ​កាល​ពី​ខែ​មករា។

បទ​ចម្រៀង​ "Despacito” បាន​ជាប់​លំដាប់​ថ្នាក់​កំពូល​នៅ​តារាង​ចម្រៀង Billboard រាប់​ខែ​មក​ហើយ​។ ​តារា​ចម្រៀង Fonsi បាន​ថ្លែង​ថា​ដោយ​សារ​តែការ​ស្តាប់​តាម​អន​ឡាញ បាន​ធ្វើ​ឲ្យ​ចម្រៀង​របស់​លោក​ល្បី​សុះ​សាយ​ទូទាំង​ពិភពលោក៕

តារា​ចម្រៀង Luis Fonsi និង Daddy Yankee

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ