អាកាសធាតុ​ត្រជាក់​ខ្លាំង​ តែ Justin Bieber ​ដោះ​អាវ​បង្ហាញ​​រាង​​នៅ​​អូស្ត្រាលី​ធ្វើ​មិន​ដឹង

  • 2017-07-04 09:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Justin Bieber ទើប​តែ​ចុះ​ពី​យន្ត​ហោះ​ឯក​ជន​នៅ​ទី​ក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​​នេះ​ ដើម្បី​ចូល​រួម​កម្មវិធី​សន្និសីទ​ Hillsong មាន​ទី​តាំង​នៅ​ Qudos Bang Arena ទី​ក្រុង​ស៊ីដនី ​ដែល​ប្រព្រឹត្តិ​ទៅចាប់ពីថ្ងៃ​ទី​៤ ​ដល់​ថ្ងៃ​ទី​៧​ ខែ​កក្កដា។

តារា​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​លំហែ​ខ្លួន​នៅ​ឆ្នេរ​ដ៏​ល្បី​ឈ្មោះ​មួយ​ឈ្មោះ​នាទីក្រុង​ស៊ីដនី​ ដោយ​ដោះ​អាវ​បង្ហាញ​សាច់​ដុំ​ ទោះ​បី​ជា​អាកាស​ធាតុ​ត្រជាក់​យ៉ាង​ណា​ក៏​ដោយ។

Justin បាន​ចូល​រូម​ដំណើរ​ជាមួយ​និង​លោក​ Carl Lentz ដែល​ជា​គ្រូ​ប៉ាស្ទ័រ​ល្បី​ឈ្មោះ​ម្នាក់​នៅ​ទី​ក្រុង​ New York។​

ដោយឡែក​ពេល​ល្ងាច​ថ្ងៃ​ដដែល​ គេ​ប្រទះ​ឃើញ Justin លេង​បាល់​បោះ​នៅ​ឧទ្យាន​ Sydney Olympic Park ជាមួយ​និង​មិត្ត​ភក្តិ។ ក្រៅ​ពី​នេះ​រូបគេក៏​បានថត​រូប ​និង​និយាយលេង​ជាមួយ​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ផង​ដែរ​ នៅ​ថ្ងៃ​នោះ។​

កម្ម​វិធី​សន្និសីទ​ Hillsong នេះ​គឺ​ជា​កម្មវិធី​មួយ​របស់​អ្នក​កាន់​សាសនា​គ្រីស្ត​ ហើយ​អ្នក​ចូល​ទស្សនា​ត្រូវ​ចំណាយ​ដល់​ទៅ​​​ ៣៥៩​ដុល្លារ​ឯណោះ​សម្រាប់ចូលរួម​ម្នាក់​ៗ​៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ