Justin Bieber នឹកឃើញម៉េច នៅមិននៅបង្ហោះរូបជាប់គុកម្ដងទៀត
- 2017-06-20 03:04:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber នឹកឃើញម៉េច នៅមិននៅបង្ហោះរូបជាប់គុកម្ដងទៀត
ចន្លោះមិនឃើញ
ម្សិលមិញនេះ តារាចម្រៀងប្រុសវ័យក្មេងដែលសម្បូររឿងអាស្រូវ Justin Bieber បានបង្ហោះរូបថត ជាប់ឃុំមួយសន្លឹករបស់ខ្លួន កាលពីជាប់ទោសក្នុងឆ្នាំ ២០១៤ ពីបទបើកបរពោរពេញដោយជាតិស្រវឹងពេញខ្លួន។
អមជាមួយរូបភាពនោះ Justin បានសរសេរពាក្យថា "Mugshot” ដែលមានន័យថា "រូបជាប់ឃុំ” និងបន្ថែមឃ្លាថា "គុកមិនមែនជាកន្លែងដែលឡូយសម្រាប់នៅទេ, មិនសប្បាយ, លែងមានម្ដងទៀតហើយ”។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ តារាចម្រៀងរូបនេះ បានជាប់ទោសពីបទបើកបរមានជាតិស្រវឹងក្នុងខ្លួន និងត្រូវបានចាប់ខ្លួនបាននៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ថែមទាំងត្រូវពិន័យប្រាក់ដ៏ច្រើន មុនរួចខ្លួនមកវិញ។
មួយរយៈចុងក្រោយ សង្កេតឃើញថា Justin ហាក់ដឹងខ្លួនឡើងវិញច្រើន ក្រោយសាងរឿងមិនល្អខ្លះៗពីមុន ហើយកាលពីខែមេសាកន្លងទៅ លោកក៏បានបង្ហោះរូប ១សន្លឹក និងបាននិយាយថា ខ្លួនពិតជាសប្បាយចិត្តដែលសព្វថ្ងៃ លោកក្លាយជាមនុស្សថ្មីម្នាក់ទៀត ឈប់ដូចមុន៕
ចុចអាន៖