សុខៗ Justin Bieber បង្ហោះ​រូប​គ្រា​ដេក​គុកនិង​សរសេរ​​១​ឃ្លា​យ៉ាង​ឡូយ

  • 2017-04-24 07:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ តារា​ចម្រៀង​ប៉ុប Justin Bieber បាន​បង្ហោះ​រួប​មួយ​សន្លឹក​ពី​អតីតកាល​លើ បណ្ដាញ​សង្គម Instagram អំឡុង​ពេល​​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ ​និង​សរសេរ​រ​ពាក្យពេចន៍​រំលឹក​ពី​ការ​ដឹង​កំហុស​ខ្លួន​។

លើ​រូប​ដែល​បង្ហាញ​ផ្ទៃ​មុខ​អតីត​កាល​និង​បច្ចុប្បន្ន​ តារា​វ័យ​២៣​ឆ្នាំ​​បាន​សរសេរ​ភ្ជាប់​ថា៖ "ខ្ញុំ​ស្រឡាញ់​រូប​នេះ​ណាស់ ព្រោះ​វា​បាន​រំលឹក​ខ្ញុំ​​នូវ​ពេលវេលា​មួយ ពេល​ដែល​ខ្ញុំ​​មិន​ចង់​ក្លាយ​ជា​មនុស្ស​ ដែល​ខ្ញុំ​ចង់​បាន ប៉ុន្តែ​ក៏​អរគុណ​ព្រះ​ ព្រោះ​វា​គ្រាន់​តែ​ជា​អតីត​កាល។ រឿងរ៉ាវ​ល្អ​ៗ​នៅ​បន្ត​ទៅ​មុខ តើ​អ្នក​ជឿ​ទេ"។​

កាល​ពី​៣​ឆ្នាំ​មុន Justin ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​​នៅ​ឆ្នេរសមុទ្រ​ Miami រដ្ឋ Florida ដោយ​សារ​បើកបរ​ហួស​ល្បឿន​ ប័ណ្ណបើកបរ​ហួស​​សុពលភាព​ និង​វាយ​ប៉ូលិស៕ ​​​

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម