យ៉េយ៉េ​ ទទួល​ស្គាល់​ថា​ពីមុន​ខ្លួន​ជា​ខ្ទើយ​អត់​តម្លៃ

  • 2017-07-24 03:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​នា​ពេល​បច្ចុប្បន្ន​ ក្នុង​នាម​ជា​ភេទ​ទី៣ យ៉េ​យ៉េ មិន​ភ្លេច​​ក្រឡេក​មើល​ទៅ​អតីត​កាល​​របស់​ខ្លួន​ឡើយ។

តារា​កំប្លែង​ដែល​មិន​​សម្រក​ទម្ងន់​របស់​ខ្លួន​ព្រោះ​ខ្លាច​បាត់​ប្រជាប្រិយ​ភាព​ កញ្ញា យ៉េយ៉េ បាន​ឆ្លង​ផុត​ពី​ដំណាក់​​គេ​មិន​ឱ្យ​តម្លៃ រហូត​​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ បាន​រំលឹក​ពី​អតីត​កាល​របស់​ខ្លួន​ថា ពីមុន​គេ​អាច​និយាយ​ថា​ខ្លួន​ជា​ខ្ទើយ​មិន​មាន​តម្លៃ​។ នាង​បន្ត​ថា ​ពី​មុន​ត្បិត​ប្រជាជន​កម្ពុជា​មិន​សូវ​រើស​អើង​ភេទ​ទី​៣ក៏​ពិតមែន​ តែ​ក៏​មិន​ទាន់​បើក​ចំហ​នៃ​ការ​ទទួល​ស្គាល់​ច្រើន​​ដែរ ដើរ​ទៅ​ណា​មក​ណា​ឮ​តែ​ពាក្យ​គេ​ពេប​ជ្រាយ​ ថា​ខ្ទើយ​ហើយ​អាក្រក់​ទៀត។

​"ពីមុន​ហើយ​ និង​ឥឡូវ​ខុស​គ្នា​ដាច់​ស្រឡះ​ បើ​និយាយ​ឱ្យ​អាក្រក់​ស្ដាប់​ទៅ ពី​មុន​គេ​អាច​ហៅ​ថា​ជា​ខ្ទើយ​ដែល​អត់​តម្លៃ ទៅ​ណា​មក​ណា​តែង​តែ​មាន​គេ​ពេប​ជ្រាយ​ហើយ។ ​ ទី​មួយ​ឃើញ​ភេទ​ទី​៣​ហើយ​ យើង​ធាត់​ហើយ​អាក្រក់​ទៀត ទាំង​គេ​ទាំង​យើង​តែង​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ហើយ ខ្ទើយ​អី​ក៏​អាក្រក់​ម្ល៉េះ​ ខ្ញុំ​ក៏​ទទួល​ស្គាល់​ខ្លួន​ឯង​ដែរ​។ ប៉ុន្តែ​ផ្លាស់​ប្ដូរ​មក​ដល់​ឥឡូវ​ យើង​អាច​ឈរ​នៅ​កន្លែង​នេះ​ យើង​ជា​តារា​មួយ​រូប​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​ពុក​ម៉ែ​បង​ប្អូន អ៊ីចឹង​ផ្លាស់​ប្ដូរ​ពី​ការ​សើច​ចំអក យើង​ទៅ​ណា​ក្នុង​ចំណោម​មហាជន ​​​តែង​តែ​ឮ​ពាក្យ​ថា​អ៊ូយ​ idol បង​ពេញ​ចិត្ត​អូន​ឯង​សម្ដែង"៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី