មិនធម្មតាកូនស្រី យុគ ចិន្ដា ចេញទៅប្រកួតចម្រៀងក្រៅប្រទេស
- 2017-07-21 02:30:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាកូនស្រី យុគ ចិន្ដា ចេញទៅប្រកួតចម្រៀងក្រៅប្រទេស
ចន្លោះមិនឃើញ
កូនស្រីពិធីការិនីចាស់វស្សាអ្នកនាង យុគ ចិន្ដា គ្រោងនឹងចេញទៅប្រកួតបទចម្រៀង នៅប្រទេសសិង្ហបុរី ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៧ ខាងមុខនេះតាមការជ្រើសរើសពីលោកនាយកសាលា ស្រណោះតន្ត្រី។
យុគ ចិន្ដា បានលើកឡើងថា នាងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនស្រី ដែលមានឱកាសបានចេញទៅប្រកួតប្រជែងបទចម្រៀង ជាលក្ខណៈអាស៊ាននៅប្រទេសសិង្ហបុរី ទោះបីជាប់ឬមិនជាប់នេះគឺជាសមត្ថភាពរបស់កូនស្រីដែលបង្ហាញភាពក្លាហាននៅលើឆាកអន្តរជាតិ រួមទាំងក្មេងៗខ្មែរដែលទៅពីសាលាស្រណោះតន្ត្រី ២០ នាក់ទៀត។
“នេះគឺជាលើកទី១ដែលកូនស្រីខ្ញុំបានចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេស កូន អម គាត់អាចលេងព្យាណូ និងចម្រៀងបានល្អដូចគ្នា តែខាងនាយកសាលា គាត់សង្ឃឹមថាកូន អម ច្រៀងបទចម្រៀងមានឱកាសទទួលបានមេដៃមាសជាងលេង ព្យាណូ"។ ពិធីការិនីចាស់វស្សារូបនេះថ្លែង។
ដោយឡែកលោក សូ ស្រណោះ ដែលជានាយកសាលាស្រណោះតន្ត្រី នៅម្ដុំបឹងកេងកង បានមានប្រសាសន៍ថា នៅក្នុងសាលាស្រណោះតន្ត្រី មានសិស្សសរុបទាំងអស់ជាង ១៨០ នាក់ តែក្នុងចំណោមសិស្សជាង១៨០ នាក់មាន ២១ នាក់ដែលត្រូវបានចេញទៅប្រកួតនៅប្រទេសសិង្ហបុរីតាមការប្រឡងប្រកួតជម្រុះពីសាលាស្រណោះតន្ត្រីផ្ទាល់តែម្ដង។
លោក និយាយថា៖"នៅក្នុងព្រឹត្តិការណ៍ Asian Art Festival 2017 ខាងមុខនេះមាន១១ ប្រទេសដែលចូលរួមប្រកួត ដែលបង្កើតឡើងដោយប្រទេស សិង្ហបុរីតែម្ដង គេរៀបចំព្រឹត្តិការណ៍លើកទី៣ តែកម្ពុជាយើងទើបតែមានឈ្មោះឆ្នាំហ្នឹងទៅប្រកួត សម្រាប់សាលាស្រណោះ នៅក្នុងឆ្នាំនេះយើងបញ្ជូនសិស្ស២១នាក់ចេញទៅប្រកួត ក្នុងនោះក៏មានកូនស្រីបង យុគ ចិន្ដា ដែរ"។
គួរបញ្ជាក់ថា កូនស្រីអ្នកនាង យុគ ចិន្ដា ដែលមានឱកាសចេញទៅប្រកួតនៅប្រទេស សិង្ហបុរី មានអាយុ១៤ ឆ្នាំ ឈ្មោះ យុគ ដាពេជ្រ ហៅអម៕