ឡាន ម៉ូតូថ្មីៗ មិនគួរប្រើសាំងស៊ុបពែ ព្រោះ ...
- 2017-07-21 02:38:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន ម៉ូតូថ្មីៗ មិនគួរប្រើសាំងស៊ុបពែ ព្រោះ ...
ចន្លោះមិនឃើញ
តើសាំងស៊ុបពែ (Premium) នឹងធ្វើឲ្យម៉ាស៊ីនយានយន្តអ្នកដំណើរការល្អមែនទេ? តើសាំងធម្មតា (Regular)អាចបំផ្លាញម៉ាស៊ីនអ្នកមែនទេ? នេះជាសំនួរទូទៅសម្រាប់អ្នកបើកបរ ដែលមានចម្លើយខុសៗគ្នា។ ដូច្នេះអ្នកគួរអានអត្ថបទខាងក្រោម ដែលអាចជួយអ្នកសម្រេចចិត្តក្នុងការប្រើប្រាស់ប្រភេទសាំងឲ្យត្រូវតាមបច្ចេកទេស។
ប្រេងសាំងត្រូវកំណត់ដោយស្តង់ដារ Octane ៖
Octane ធានានូវភាពសាំរបស់ប្រេងសាំងទៅនឹង Preignition ដែលជាកំហាប់ឥន្ធនៈជាប់ស៊ីឡាំងម៉ាស៊ីនក្រោយចំហេះ ហើយ Octane កាន់តែខ្ពស់ កំហាប់កាន់តែតិចចំហេះកាន់តែខ្លាំង ខណៈអ្នកខ្លះជឿខុសថា ប្រេងសាំងដែលមាន Octane ខ្ពស់មានថាមពលដូចនឹងប្រេងសាំងដែលមាន Octane ទាប។
សាំងធម្មតា មានតម្លៃធូរថ្លៃ តែពុំមានកម្លាំងចំហេះខ្លាំងនោះទេ ដូច្នេះវាច្រើនតែប្រើជាមួយឡាន និងម៉ូតូថ្មី ឬប្រភេទយានយន្តបំពាក់ម៉ាស៊ីនមិនត្រូវការចំហេះឥន្ធនៈខ្លាំង។ ម្យ៉ាងទៀតសាំងធម្មតានឹងមិនធ្វើឲ្យម៉ាស៊ីនយានយន្តឆាប់ឡើងកម្ដៅឡើយ។
សម្រាប់សាំងស៊ុបពែរវិញ មានតម្លៃថ្លៃជាងសាំងធម្មតា ព្រោះមានចំហេះខ្លាំង ហើយស៊ីគ្នានឹងម៉ាស៊ីនឡាន និងម៉ូតូប្រភេទស្ព័រ ឬប្រើយូរឆ្នាំ មិនសូវស្ទុះ តែសាំងប្រភេទនេះអាចធ្វើឲ្យម៉ាស៊ីនឆាប់ឡើងកម្ដៅជាងការប្រើសាំងធម្មតា។
ដោយឡែកសម្រាប់រថយន្តក្នុងតំបន់អឺរ៉ុបប្រើសាំងស្តង់ដារ RON 95 ដល់ RON 98 ដែលស្មើ Octance 87 និង Octane 98 របស់អាមេរិក ខណៈបច្ចុប្បន្នទីផ្សារកម្ពុជាប្រើប្រាស់ស្តង់ដារអាមេរិក ដោយកំណត់ខ្នាត Octane៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖