គួរ​ផ្លាស់ប្ដូរ​កញ្ចក់​បិទ​ការពារ​អេក្រង់​ទូរសព្ទ​ញឹកញាប់​ដែរ​ទេ?

  • 2017-07-21 01:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណួរ​មួយ​បាន​ចោទ​សួរ​ តើ​យើង​គួរ​ផ្លាស់ប្ដូរ​កញ្ចក់​បិទ​ការពារ​អេក្រង់​នៅ​ពេល​ណា? ចម្លើយ​ចេញ​ពី​គេហទំព័រ ២ ​បង្ហាញ​ថា​ មិន​មាន​ការ​កំណត់​ជាក់លាក់​ពី​ពេលវេលា​ត្រូវ​​ផ្លាស់ប្តូរ​​កញ្ចក់​ការពារ​អេក្រង់ (Screen Protector) នោះ​ឡើយ។ សំខាន់​ទៅ​លើ​ការ​ប្រើប្រាស់​បើ​វា​បែក​ខូចខាត​ពេល​ណា សឹម​ប្ដូរ​ពេល​ហ្នឹង​ជា​ការ​ស្រេច។​\

ជា​ធម្មតា​ប្រភេទ​កញ្ចក់​ការពារ​ ​ផ្គុំ​ឡើង​ពី​ស្រទាប់​កញ្ចក់​ធម្មតា ២ ទៅ ៥ បន្ទះ ផ្អែក​លើ​តម្លៃ​នៃ​ប្រភេទ​កញ្ចក់​បិទ​ការពារ​។​ ប្រភេទ​មាន​តម្លៃ​ថោក​បំផុត ដែល​មាន​ ២ ស្រទាប់​ យ៉ាង​ហោច​ណាស់​លុះ​ត្រា​តែ​ធ្លាក់​ពី​ត្រឹម​កម្ពស់​ស្មា​របស់​អ្នក​មក​ក្រោម ទើប​វា​បែក​ប្រេះ​ស្រាំ ពេល​នោះ​ហើយ​វា​លែង​មាន​ឈ្មោះ​ជា​កញ្ចក់​ការពារ​អេក្រង់​ទៀត​ហើយ ព្រោះ​វា​អស់​គុណភាព ហើយ​ភាព​ស្រាំ​នឹង​រាលដាល​ទៅ​ផ្នែក​ដទៃ​ទៀត​ ក្នុង​ពេល​បន្ទាប់។​

សរុប​ជា​ចម្លើយ​រួម​ អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ទាំង​ឡាយ មិន​ចាំ​បាច់​ប្ដូរ​ Screen Protector ញឹកញាប់​ពេក​នោះ​ទេ យ៉ាង​យូរ​បំផុត​ទុក​ដល់​វា​បែក​ស្រាំ ហើយ​សឹម​ប្ដូរ​ក៏​បាន។

#ចុច Like Page Sabay News Technology... ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា។

ចុច​អានបន្ត​

ប្រភព៖ Quora   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម