រឿងរៀបចំសណ្ដាប់ធ្នាប់ផ្លូវ១១ខ្សែ សាលារាជធានីនឹងប្រើធម៌ត្រជាក់ជាមុន
- 2017-07-22 07:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរៀបចំសណ្ដាប់ធ្នាប់ផ្លូវ១១ខ្សែ សាលារាជធានីនឹងប្រើធម៌ត្រជាក់ជាមុន
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់យកផ្លូវធំៗ ចំនួន១១ខ្សែ ក្នុងរាជធានីភ្នំពេញ ជាអាទិភាពមុនគេ ដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងវិថីរាជធានីភ្នំពេញ។ ផ្លូវដែលត្រូវរៀបចំ មានដូចជា មហាវិថីព្រះនរោត្ដម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្សី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េតហ្សាដើហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។
ទន្ទឹមគ្នានេះ សាលាក្រុងភ្នំពេញនឹងប្រើវិធីសាស្ត្រត្រជាក់ជាមួយពលរដ្ឋ ដែលនឹងមិនមានឈានការដល់បិទអាជីវកម្មរបស់ឡើយ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់អំពីវិធានការក្នុងជំហានដំបូងថា៖ « យើងប្រើវិធីសាស្ត្រអប់រំ ផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការរំលោភចិញ្ចើមផ្លូវតាមរយៈធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ថាតើវាបានប៉ះពាល់ដល់អ្នកដទៃយ៉ាងដូចម្ដេច?» ទន្ទឹមនឹងនោះ យើងនឹងធ្វើកំណត់ហេតុឲ្យគាត់ទទួលរៀបចំសណ្ដាប់ធ្នាប់ដោយខ្លួនឯង»។
យ៉ាងណារដ្ឋបាលរាជធានី រំពឹងថាវិធានការនេះ នឹងមានចូលរួមពីប្រជាពលរដ្ឋច្រើន លោក ភក្ដីបន្តថា «តែប្រសិនបើពលរដ្ឋដែលមិនព្រមធ្វើ ក្រោយយើងស្នើសុំ យើងនឹងចុះទៅជួយរៀបចំឲ្យពលរដ្ឋដោយផ្ទាល់» ។ យ៉ាងណាមិញ ការចាត់វិធានការបិទអាជីវកម្មពលរដ្ឋដែលរំលោភចិញ្ចើមផ្លូវ នឹងមិនទាន់មានឡើយ។ លោក ភក្ដី បញ្ជាក់បន្ថែម៕