អ្នកគាំទ្រតឹងចិត្ត ពេលឃើញសមាជិកក្រុម Red Velvet ស្លៀករ៉ូបខើចពេក

  • 2017-07-21 14:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះក្រុមចម្រៀងនារីកូរ៉េ Red Velvet បាន​ឡើងសម្ដែងលើប៉ុស្តិ៍ទូរទស្សន៍​ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ខ្លួនមមានចំណងជើងថា "Red Flavor"។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍​ជាមួយឆាកតន្រ្តីយប់មិញនោះគឺ Irene ដែលជាមេក្រុម​បានឡើងសម្ដែងដោយបានគ្រងនូវរ៉ូបខ្លី ខ្លីដល់​ថ្នាក់ធ្វើឲ្យនាងសម្ដែងទាំងពិបាកក្នុងខ្លួន។ ក្នុង​ការ​សម្ដែងរយៈពេលប្រមាណ ៣ នាទី គេសង្កេតឃើញថាមេក្រុមវ័យ ២៦ ឆ្នាំរូបនេះតែងតែយកដៃខ្ទប់ និង ទាញរ៉ូបចុះក្រោមជាញឹកញាប់។

អ្នកគាំទ្របានដាក់បន្ទុកថានេះជាកំហុសរបស់​អ្នករៀបចំខ្លួន (Stylist)ព្រោះ​តាម​ការ​សង្កេតរបស់អ្នកគាំទ្រឃើញថាអ្នករៀបចំខ្លួន​តែង​តែ​ឲ្យ Irene ប្រើសំលៀកបំពាក់ខ្លីៗ​ជា​ញឹកញាប់ពេលឡើងសម្ដែងលើឆាកតន្រ្តី។ កាលពីដើមឆ្នាំកន្លងទៅ Irene ក៏ជួបបញ្ហាដូចគ្នានេះដែរ ពេលឡើងសម្ដែងក្នុងកម្មវិធីពានរង្វាន់ "Golden Disk Awards" លើកទី ១៤៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង