អ្នក​ប្រើប្រាស់​កាស​រាល់ថ្ងៃ អាន​អត្ថបទ​នេះហើយ​គួរ​ប្រយ័ត្ន

  • 2017-07-24 02:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ថា​គ្រប់គ្នា ប្រាកដ​ជា​ធ្លាប់​ប្រើប្រាស់​កាស​ដើម្បី​ស្ដាប់​ចម្រៀង, លេង​ហ្គេម​និង​ប្រើប្រាស់​ផ្សេងៗ​ទៀត។ តើ​ធ្លាប់​ដឹង​ទេ នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​យូរ​ក្នុង​ការ​ប្រើ​កាស មិន​ថា​តែ​ប្រភេទ​កាស​តូចៗ​ធម្មតា និង​កាស​ក្ដោប​ត្រចៀក អាច​បង្ក​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

១.បាត់បង់​គុណភាព​នៃ​ការ​ស្ដាប់

​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ទាក់ទង​នឹង​ការ​បាត់បង់​នូវ​គុណភាព​ស្ដាប់​នៃ​ត្រចៀក​របស់​អ្នក។ យោង​តាម​លោក​វេជ្ជបណ្ឌិត Brian Fligor នាយក​ផ្នែក​រោគវិនិច្ឆ័យ​ខាង​សម្លេង​នៃ​មន្ទីរ​ពេទ្យ​កុមារ Boston បាន​ឱ្យ​ដឹង​ថា បុគ្គល​ដែល​ស្តាប់​តន្រ្តី​នៅ​កម្រិត​សម្លេង ៩០ Decibels (ខ្នាត​សម្លេង) អាច​ប្រឈម​នឹង​​ការបាត់បង់​គុណភាព​ស្ដាប់​ក្នុង​រយៈ​ពេល​មួយ។ កម្រិត​សម្លេង​ប៉ុណ្ណេះ បើ​ធៀប​ទៅ​ស្មើ​ប្រហែល​នឹង​សម្លេង​នៃ​ម៉ាស៊ីន​ផ្លុំ​សក់ ជា​ពិសេស​បើ​ក្មេង​វ័យ​ជំទង់​ចំណាយ​ពេល​ស្ដាប់​យូរ​ទៀត​នោះ វា​នឹង​ប៉ះពាល់​លឿន​បំផុត។

២.ការ​ឆ្លង​មេរោគ​ត្រចៀក

ជា​ទូទៅ​កាស​ត្រចៀក បង្កើត​ឡើង​ជា ២ សង​ខាង​សម្រាប់​ស្ដាប់ ប៉ុន្តែ​បើ​មនុស្ស​ចែក​រំលែក​ការ​ស្ដាប់​ជាមួយ​អ្នក​ដទៃ​ វា​ក៏​ជា​ផល​ប៉ះពាល់​មួយ​ដែរ។ យោង​តាម​សារព័ត៌មាន Manchester Evening បាន​បញ្ជាក់​ថា ការ​ស្តាប់​ចម្រៀង​ច្រើន​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​បាក់តេរី ហើយ​បើ​កាល​ណា​អ្នក​ចែក​រំលែក​កាស​នោះ ទៅ​ដល់​បុគ្គល​ផ្សេង​ទៀត វា​ក៏​មិន​ខុស​ពី​ការ​ផ្ទេរ​បាក់តេរី​ទៅ​វិញ​ទៅ​មក​ដូច​គ្នា។

លោក​វេជ្ជបណ្ឌិត Chiranjay Mukhopadhyay បាន​ណែនាំ​ឱ្យ​មនុស្ស​រាល់​គ្នា ជៀស​បាន​សូម​កុំ​ស្តាប់​កាស​មួយ​រួម​គ្នា ឫ​ម្យ៉ាង​ទៀត​ត្រូវ​សម្អាត​កាស​ជា​មុន សឹម​យក​មក​ស្តាប់​នឹង​ត្រចៀក។​

៣.កម្រិត​ប៉ះពាល់​ខ្លាំង​នៃ​ការ​ស្តាប់

Decrible ជា​ឯកតា​រង្វាស់​នៃ​សម្លេង។ ជា​រឿយៗ​បើ​អ្នក​ស្តាប់​តន្រ្តី ដែល​មាន​សម្លេង​ ៨៥ deciels (ស្មើ​សម្លេង​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង) រយៈ​ពេល ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ នោះ​អ្នក​ត្រៀម​ខ្លួន​បាត់បង់​គុណភាព​ស្តាប់​ឬ​ខូច​ត្រចៀក​ឱ្យ​ហើយ​ទៅ ទៀត​សោត​បើ​ស្ដាប់​កម្រិត ១០០-១០៥ decibels (ស្មើ​សម្លេង​ស្តាប់​ផ្ទាល់​នូវ​ការ​ប្រគំ​តន្រ្តី Rock) ត្រឹម​តែ ១៥ នាទី ក្នុង​មួយ​ថ្ងៃ អ្នក​នឹង​មាន​បញ្ហា​ហើយ។​

ប្រភព៖ Quora   ប្រែសម្រួល៖ កៅ រក្សា