កាន់តែពិសេស! ទៅមើលរឿង "វិកលចរិត" ម្ដង ស្មើការបរិច្ចាគ១ដុល្លារ ដល់កុមារបាត់បង់សតិ
- 2017-07-24 03:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែពិសេស! ទៅមើលរឿង "វិកលចរិត" ម្ដង ស្មើការបរិច្ចាគ១ដុល្លារ ដល់កុមារបាត់បង់សតិ
ចន្លោះមិនឃើញ
មុននេះបន្តិចលោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម មាតុចក្រ និងជាអ្នកដឹកនាំរឿង "វិកលចរិត" បានប្រកាសថា រាល់ថវិកាដែលបានពីការលក់សំបុត្រនីមួយៗ សម្រាប់ការដាក់បញ្ចាំងភាពយន្តរឿង"វិកលចរិត" លើកនេះ នឹងត្រូវដកយក១ដុល្លារដើម្បីបរិច្ចាគដល់កុមារដែលបាត់បង់សតិនៅកម្ពុជា។
លោកប្រាប់ពីមូលហេតុថា៖ "ដោយសារតែលើកមុនយើងបានរួចខ្លួនម្ដងហើយ ដូច្នោះហើយលើកនេះយើងចង់តបស្នងដល់អ្នកគាំទ្រវិញ ឲ្យដូចពាក្យថាភាពយន្តខ្មែរជួយខ្មែរវិញដែរ"។
ហ៊ុយ យ៉ាឡេង ឬ មាតុចក្រ បញ្ជាក់ថា នេះមិនមែនត្រឹមតែជាការតបស្នងដល់អ្នកគាំទ្រទេ វាព្រមទាំងជាការអបអរសាទរដែលភាពយន្តនេះបានដាក់បញ្ចាំងនៅ៣ប្រទេសផ្សេងគ្នាផង ពោលគឺកម្ពុជា ថៃ និងឡាវនៅថ្ងៃទី៣ សីហា ខាងមុខនេះហើយ។
ម្ចាស់ផលិតកម្មដដែលបានឲ្យដែងទៀតថា ស្ថាប័នកុមារដែលលោកគ្រោងផ្ដល់ការបរិច្ចាគជូនមាន៣គឺ "មជ្ឈមណ្ឌលកុមារជាតិ" "អង្គការមូលនិធិកុមារកម្ពុជា" មានទីតាំងស្ថិតនៅស្ទឺងមានជ័យ និង "ក្រុមក្លឹបកុមារតាហ៊្វុយហ្ស៊ូ" តែចំនួនថវិកា ផ្ដល់ទៅតាមចំនួនជាក់ស្ដែង៕