នូវែលសេឡង់ ចំណាយ៧៥លានវុន ទិញភក់រាប់តោន ពីកូរ៉េខាងត្បូង ដើម្បី...

  • 2017-07-25 02:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • នូវែលហ្សេឡង់ ទិញ​ភក់​សរុប ចំនួន ៥ តោន
  • ភក់​ទាំង​នោះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៧៥ លាន​វុន

កាល​ពី​ពេល​ថ្មីៗ​នេះ ចៅហ្វាយ​ក្រុង​នូវែលហ្សេឡង់ លោកស្រី Steve Chadwick បាន​ចុះ​ហត្ថលេខា​ជាមួយ​កូរ៉េខាងត្បូង លើ​កិច្ចសន្យា​ទិញ​ភក់ ដ៏​ភ្ញាក់ផ្អើល និង​កម្រ​មាន​មួយ។

លោកស្រី Steve បាន​ចូល​រួម​ពិធីបុណ្យ​ភក់​ប្រចាំ​ឆ្នាំ Boryeong Mud Festival នៅ​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា កន្លង​ទៅ​នេះ។ បន្ទាប់​ពី​បាន​ចូល​រួម​ពិធីបុណ្យ​ដ៏​សប្បាយ​រីករាយ និង​សិក្ខាសាលា World Festival Cities រួច​មក លោក​ស្រី​ក៏​បាន​ចុះហត្ថលេខា ដើម្បី​នាំ​ចេញ​ភក់​សរុប ចំនួន ៥ តោន ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៧៥ លាន​វុន ឬ ៦៧ ០០០ ដុល្លារ​អាមេរិក ពី​ទីក្រុង Boryeong ទៅ​កាន់​ប្រទេស​នូវែលហ្សេឡង់ តែម្ដង។

ការ​សម្រេចចិត្ត​ចុះហត្ថលេខា​ទិញ​ភក់​យ៉ាង​ច្រើន​នេះ គឺ​ជា​គំនិត​របស់​លោកស្រី Steve ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភក់​នេះ នៅ​ប្រទេស​នូវែលហ្សេឡង់ នា​រដូវ​ក្ដៅ​នេះ​តែម្ដង។

គួរ​ឲ្យ​ដឹង​ថា ពិធីបុណ្យ​ភក់ បាន​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ១៩៩៨ ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​អត្ថប្រយោជន៍​នៃ​ភក់ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ។ ចាប់តាំង​ពី​ពេល​នោះ​មក វា​បាន​ក្លាយ​ជា​ពិធីបុណ្យ​ដ៏​ពេញ​និយម​បំផុត​មួយ សម្រាប់​អ្នក​ស្រុក និង​ភ្ញៀវ​ទេសចរ​នៅ​កូរ៉េ​ខាងត្បូង តែម្ដង៕

ចុចអាន៖

ប្រភព៖ Koreaboo | Yonhapnews   ប្រែ​សម្រួល៖ សេង ឡុង