មិនធម្មតាទេ! គំនូរ​ស្នាដៃ​កូន​ខ្មែរ​ ៤២​ផ្ទាំង នឹង​ដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់​ពិភពលោក

  • 2017-07-25 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ដែល​គេ​ទទួល​ស្គាល់​ថា មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ខាង​គំនូរ​សហសម័យ​ លោក លាង ស៊ីកន នឹង​នាំ​យក​គំនូរ​ដ៏​ល្អ​ឯក​ចំនួន​ ៤២​ផ្ទាំង ​ទៅ​តាំង​ពិព័រណ៍​​នៅ​ទីក្រុងហុង​កុង​ ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បីបង្ហាញពី​បង្ហាញ​ស្នា​ដៃ​ដ៏​អស្ចារ្យ​មួយ​របស់​កូន​ខ្មែរ ទៅលើ​ឆាក​អន្តរជាតិ។

ផ្ទាំង​គំនូរ​ពោរពេញ​​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ដែល​វិចិត្រ​ករ​រូប​នេះ​នាំ​យក​ទៅ​តាំង​ពិព័រណ៍​នោះ​​មាន​ទាំង​ផ្ទាំង​តូច​ និង​ធំ ដោយ​​មាន​ឈ្មោះ ​​និង​អត្ថន័យ​​ជ្រាល​ជ្រៅ​។ ការ​តាំង​ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។​

ម្ចាស់​ស្នាដៃ​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​លើ​ឆាក​ជាតិ ​និង​អន្តរ​ជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​​ទេ​ ដែល​វិចិត្រសាល​​ដ៏​ល្បាញ​ នៅ​ហុងកុង​​ជ្រើស​រើស​​គំនូរ​របស់​លោក​យក​ទៅ​តាំង​ពិព័រណ៍ ព្រម​ទាំង​ចុះ​កុងត្រា​ជាមួយ​លោក​ផង​នោះ។

«ខ្ញុំ​រៀប​ចំ​គំនូរ​ទៅ​ហ្នឹង​មាន​៤២ផ្ទាំង​ យក​ទៅ​តាំង​នៅ​ស្រុក​ហុងកុង​ នៅ​ទី​ហ្នឹង​គឺ​ជា gallery (វិចិត្រសាល)​​ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ ខ្ញុំ​តាំង​តែ​ម្នាក់​ឯង​ទេ ។ នៅ​ទី​នោះ​​មាន​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ សិល្បៈ និង​សហសម័យ​ហ្នឹង គាត់​វិភាគ​ ​វាយ​តម្លៃ ទៅ​លើ​គំនូរ​និមួយៗ និង​គំនិត​ផ្ដួច​ផ្ដើម​របស់​ខ្ញុំ​ ។

វិចិត្រករ​ដែល​មាន​ស្នាដៃ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា វិចិត្រសាល​ល្បី​ៗនៅ​លើ​ពិភព​លោក​មិន​ងាយ​ទទួល​យក​ស្នាដៃ​សិល្បៈ​ណា​មួយ​ឡើយ​ គឺ​ទាល់​តែ​គេ​បាន​សិក្សា​ពី​ស្នាដៃ​វិចិត្រ​ករ​នោះ​យ៉ាង​ល្អិត​ល្អន់​រួច​ជា​ស្រេច​ មួយ​ទៀត​សោត​​ជា​វិចិត្រករ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ទើប​គេ​ចុះ​កុងត្រា​ជាមួយ។​​​​​

សូម​បញ្ជាក់​ថា ការ​នាំ​យក​ស្នាដៃ​ទៅ​បង្ហាញ​ក្នុង​វិចិត្រសាល​ក្នុង​ក្រុង​ហុងកុង របស់ លោក លាង ស៊ីកន ​លើក​នេះ​​អាច​ចាត់​ទុក​ថា​ជា​ការ​បង្ហាញ​ស្នា​ដៃ​ដ៏​អស្ចារ្យ​មួយ​របស់​កូន​ខ្មែរ ទៅលើ​ឆាក​អន្តរជាតិ។ នេះមិនមែនជាលើកទី១ទេ ដែលផ្ទាំងគំនូររបស់លោក លាង ស៊ីកន ត្រូវបាន

អត្ថបទៈ ប៉ូ សាគុន