សំបុត្រ​ចូល​មើល​ការ​ប្រគំតន្ត្រី​ក្រុម​ K-Pop ២​ក្រុម លក់​អស់​គ្មាន​សល់ តែ​បែរជា​ខុសច្បាប់

  • 2017-07-25 08:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​ បាន​កើត​ឡើង​ចំពោះ​ ក្រុម​ចម្រៀង​ថ្មី​ ២​ក្រុម​ Weki Meki និង​ DAY6 ពាក់ព័ន្ធនឹង​ករណី​​ទិញ​ដូរ​សំបុត្រ​ចូលទស្សនា​ការ​ប្រគំតន្ត្រីរបស់​ពួកគេ។

ក្រុម​ចម្រៀង​ Weki Meki

និយាយ​ពី​ក្រុម​ចម្រៀង​នារី​ថ្មី​ Weki Meki ម្សិលមិញ​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​មាន​ការ​ផ្ទុះ​ចម្ងល់​មិន​តិច​ទេ​ នៅ​ពេល​ដែល​ដឹង​ថា​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ក្រុម​ ចំនួន​ ១ ៥០០​ លក់​អស់​គ្មាន​សល់​ រយៈ​ពេល​ត្រឹម​ ១​នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​ស្រាប់​តែ​មាន​ព័ត៌មាន​មួយ​ទៀត​បាន​លេច​ឡើង​ថា​ សំបុត្រ​ដែល​លក់​អស់​ទាំង​នោះ​ គឺ​មាន​អ្នក​ទិញ​ខុស​ច្បាប់។

ទាក់​ទង​ករណី​នេះ​ ខាង​ផលិតកម្ម​ Fantagio ក៏​បាន​ថ្លែង​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​មាន​ចំណាប់​អារម្មណ៍​មក​លើ​ការ​ប្រគំតន្ត្រី​របស់​ក្រុម​ Weki Meki។ ជាមួយ​គ្នា​នោះ​ ពួកគេ​នឹង​ចាត់​វិធាន​ទៅ​តាម​ផ្លូវ​ច្បាប់​​​ប្រឆាំង​នឹង​អំពី​​ជួញ​ដូរ​ខុស​ច្បាប់​នេះ។

ក្រុម​ចម្រៀង​ DAY6

ចំណែក​ឯ​ខាង​ក្រុម​ចម្រៀង​ថ្មី​របស់​ផលិតកម្ម​ YG ឯណោះ​វិញ​ក៏​ជួប​បញ្ហា​មិន​ខុស​គ្នា​ដែរ​ ពោល​គឺ​មាន​អ្នក​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ក្រុម​ចម្រៀង​ថ្មី DAY6 ដោយ​ខុស​ច្បាប់​ ក្រោយ​ខាង​ក្រុម​ការងារ​បាន​ដាក់​លក់​សំបុត្រ​តាំង​ពី​ថ្ងៃ​ទី​ ២៤។

កាន់​តែ​ស៊ី​ជម្រៅ​ជាង​នេះ​ គឺផលិតកម្ម​ JYP បាន​ប្រកាស​លេខ​កៅអី​ជាក់លាក់​មួយ​ ដែល​​បាន​ទិញ​ដោយ​ខុស​ច្បាប់​នោះ​ ហើយ​បាន​កំណត់​ថា​ លេខ​កៅអី​ទាំង​នោះ​ ក្រុម​ការងារ​សម្រេច​លុប​ចោល​ទាំង​អស់​តែម្ដង។ មួយ​វិញ​ទៀត​ចំពោះ​សំបុត្រ​ដែល​ទិញ​តាម​រយៈ​វិបសាយ​ខុស​ច្បាប់​នោះ​ ខាង​ផលិតកម្ម​មិន​ទទួល​ខុស​ត្រូវ​ទាំង​អស់។

ចាត់​ទុក​ថា​ជា​មេរៀន​ ដែល​អ្នក​គាំទ្រ​ទាំង​អស់​ត្រូវ​ចងចាំ​ មិន​គួរ​ទុក​ចិត្ត​ ឬទិញ​សំបុត្រ​ពី​ប្រភព​ខុស​ច្បាប់​ទេ​ ព្រោះ​ថ្ងៃ​មុខ​នឹង​ត្រូវ​ខាត​បង់​ ហើយ​ថែម​ទាំង​ជួប​បញ្ហា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី