មក​ស្គាល់​តួ​ប្រុស​ស្រី​ក្នុង​រឿង​ "​យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព" ទាំង ៩​ជំនាន់

  • 2017-07-25 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរី​រឿង​ភាគ​ "​យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព" គឺ​ជា​ប្រភេទ​រឿង​ភាគ​ចិន​ដែល​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា​ឡើយ​ ពី​ទស្សនិកជន​ជា​ច្រើន​ក្នុង​ទ្វីប​អាស៊ី​ គ្រប់​ជំនាន់។ ប្រជាប្រិយ​ដ៏​អស្ចារ្យ​ បាន​ធ្វើ​ឲ្យ​ក្រុម​ផលិត​ភាពយន្ត​សម្រេច​លើក​យក​មក​ ថត​ម្ដង​ហើយ​ម្ដង​ទៀត។ ប្រិយ​មិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​ចង់​ដឹង​ ចង់​ស្គាល់​តួ​ប្រចាំ​ជំនាន់​នីមួយៗ​ហើយ ថា​តើ​ទាំង​តួ​ប្រុស​ និង​តួ​ស្រី​ ព្រម​ទាំង​ការ​តុបតែង​ខ្លួន​ខុស​គ្នា​យ៉ាង​ណា​ខ្លះពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់? ទស្សនា​ខាង​ក្រោម​ដោយ​មេត្រី៖

១. រឿង​ហុងកុង “The Return of the Condor Heroes” ឆ្នាំ​ ១៩៧៦

សម្ដែងដោយ៖ Law Lok-lam (យ៉ាងគួ) និង Lee Tong-ming (សៀវឡុងនី)

២. រឿងហុងកុង “The Return of the Condor Heroes” ឆ្នាំ​ ១៩៨៣

សម្ដែងដោយ៖ Andy Lau (យ៉ាងគួ) និង​ Idy Chan (សៀវឡុងនី)

៣. រឿង​តៃវ៉ាន់​ "The Return of the Condor Heroes" ឆ្នាំ​ ១៩៨៤

សម្ដែងដោយ៖ Meng Fei (យ៉ាងគួ) និង Angela Pan (សៀវឡុងនី)

៤. រឿង​ហុងកុង "The Condor Heroes 95" ឆ្នាំ​ ១៩៩៥

សម្ដែងដោយ៖ Louis Koo (យ៉ាងគួ) និង​ Carman Lee (សៀវឡុងនី)

៥. រឿង​សិង្ហបុរី "The Return of the Condor Heroes" ឆ្នាំ​ ១៩៩៨

សម្ដែងដោយ៖ Christopher Lee (យ៉ាងគួ) និង​ Fann Wong (សៀវឡុងនី)

៦. រឿង​តៃវ៉ាន់ "The Return of the Condor Heroes" ឆ្នាំ​ ១៩៩៨

សម្ដែងដោយ៖ Richie Ren (យ៉ាងគួ) និង​ Jacklyn Wu (សៀវឡុងនី)

៧. រឿង​តុក្កតា​ជប៉ុន​ "The Legend of Condor Hero" ឆ្នាំ​ ២០០១

៨. រឿងចិន "The Return of the Condor Heroes" ឆ្នាំ ២០០៦

សម្ដែងដោយ៖ Huang Xiaoming (យ៉ាងគួ) និង​ Liu Yifei (សៀវឡុងនី)

៩. រឿងចិន "The Romance of the Condor Heroes" ឆ្នាំ ២០១៤

សម្ដែងដោយ៖ Chen Xiao (យ៉ាងគួ) និង​ Michelle Chen (សៀវឡុងនី)

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី