មូលហេតុ បុត្រារបស់ព្រះអង្គម្ចាស់អង់គ្លេស តែងតែស្លៀកខោជើងខ្លី

  • 2017-07-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • រាជបុត្រ George តែងតែ​ស្លៀក​ខោ​ជើង​ខ្លី​ជានិច្ច
  • ខ្សែ​រាជវង្ស​មិន​ចង់​ឲ្យ​គេ​ចាត់​ទុក​ខ្លួន​ជា​វណ្ណៈ​កណ្ដាល​ឡើយ

បុត្រា​របស់​ព្រះអង្គម្ចាស់ William និង​ព្រះអង្គម្ចាស់​ក្សត្រី Kate Middleton កំពុង​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​ទ្រង់​តែងតែ​បង្ហាញ​ព្រះភ័ក្រ្ត ជាមួយ​ព្រះ​មាតាបិតា​របស់​ទ្រង់​ជានិច្ច។

ជាមួយ​គ្នា​នេះ​ដែរ គេ​សម្គាល់​ឃើញ​ថា បើ​ទោះ​បី​ជា​អាកាសធាតុ​បែប​ណា​ក៏​ដោយ ក៏​រាជបុត្រ​ព្រះជន្ម ៤ វង្សា​អង្គ​នេះ តែងតែ​ស្លៀក​ខោ​ជើង​ខ្លី​ដែរ។ ដោយសារ​តែ​ហេតុ​នេះ​ហើយ ទើប​ធ្វើ​មាន​ការ​ងឿងឆ្ងល់ និង​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​រាជបុត្រ George តែងតែ​ស្លៀក​ខោ​ជើង​ខ្លី​បែប​នេះ?

អ្នក​ជំនាញ​ម្នាក់​មាន​ឈ្មោះ​ថា William Hanson បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ជើង​ខ្លី​ឲ្យ​ក្មេង​ប្រុស គឺ​ជា​រឿងរ៉ាវ​ទំនៀមទម្លាប់​មួយ​របស់​ជនជាតិ​អង់គ្លេស។

«ខោជើងវែង គឺ​សម្រាប់​ក្មេង​ប្រុស​អាយុ​ច្រើន និង​បុរស ខណៈ​ខោ​ជើង​ខ្លី គឺ​សម្រាប់​ក្មេង​ប្រុស។ ថ្វី​បើ​ពេល​វេលា​កំពុង​ផ្លាស់ប្ដូរ ប៉ុន្តែ​ក្មេង​ប្រុស​ស្លៀក​ខោ​ជើង​វែង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា វណ្ណៈ​កណ្ដាល ឬ អ្នក​ជាយក្រុង។ គ្មាន​សមាជិក​នៃ​វណ្ណៈ​អភិជន ឬ​ខ្សែ​រាជវង្ស​ណា ចង់​ឲ្យ​គេ​ចាត់​ទុក​ខ្លួន​ជា វណ្ណៈ​កណ្ដាល ឬ អ្នក​ជាយក្រុង​ឡើយ»។ លោក Hanson បាន​ពន្យល់​ប្រាប់​យ៉ាង​ដូច្នេះ។

លោក Hanson បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ទំនៀមទម្លាប់ ក្មេង​ប្រុស​អាច​ផ្លាស់​ទៅ​ស្លៀក​ខោ​ជើង​វែង​វិញ​បាន គឺ​នៅ​អាយុ​ប្រហែល ៨ ឆ្នាំ៕

ចុចអាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង