Depay ​និយាយ​ផុយ​ៗ​ថា​ លែង​ចង់​មក​ Man Utd វិញ​ហើយ

  • 2017-07-26 02:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Memphis Depay ​បាន​និយាយ​​ថា ខ្លួន​មិន​សោកស្ដាយ​ឡើយ​ដែល​ចាកចេញ​ពី Manchester United ទៅ​ប្រទេស​បារាំង​ចូលរួម​ជាមួយ Lyon។

Depay បាន​ចូលរួម​ជាមួយ​បិសាច​​ក្រហម​កាល​ពី​ឆ្នាំ​២០១៥ បន្ទាប់​​ផ្ទេរ​ពី PSV Eindhoven ក្នុង​តម្លៃ​២៥​លាន​ផោន។ តែ​​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​លេង​មិន​បាន​ល្អ​ឡើយ​ក្នុង​ទឹកដី​អង់គ្លេស ដោយ​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង Premier League អំឡុង​ពេល​នៅ​កីឡដ្ឋាន Old Trafford។

​ដោយ​សារ​ទម្រង់​លេង​មិន​ល្អ​បែប​នេះ Depay ត្រូវ​បាន​លក់​ទៅកាន់ Lyon កាល​ពី​ខែ មករា​កន្លង​ទៅ ហើយ​ពេល​នេះ​គេ​កំពុង​ឡើង​ទឹក​ជើង​គ្រាន់​បើ​ឡើង​វិញ​នៅ​ទី​នោះ។ កីឡាករ​វ័យ​២៣​បាន​​ថ្លែង​ថា ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដែល​ខ្លួន​ប្ដូរ​ទៅ​លេង​នៅ  Ligue 1 បន្ទាប់​ពី​ធ្លាក់​ជើង​នៅ​ United ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho។

“ខ្ញុំ​ប្រឹងប្រែង​ខ្លាំង​នៅ Lyon ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ពី​ការ​ជ្រើសរើស​​របស់​ខ្ញុំ។ Depay  ​ប្រាប់​​គេហទំព័រ TuttoMercartoWeb។ ពេល​លក់ Depay ​ទៅ​ Lyon ក្រុម​លោក Mourinho បាន​ដាក់​កិច្ចសន្យា​មួយ​ហៅ​ថា (buy-back clause) មាន​ន័យ​ថា​ Man Utd អាច​ទិញ​កីឡាករ​វ័យ​ក្មេង​នេះ​វិញ​ពេល​ណា​ក៏​បាន ប្រសិន​ជា​ត្រូវ​ការ​វិញ។ ប៉ុន្តែ Memphis Depay​និយាយ​ក្ដែងៗ​ថា គេ​គ្មានគំនិត​ទៅ​បិសាច​ក្រហម​វិញ​ទេ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី