ចំណុចខុសគ្នារវាង SSD និង HDD ដែលគ្រប់គ្នាគួរតែស្គាល់
- 2017-07-26 02:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខុសគ្នារវាង SSD និង HDD ដែលគ្រប់គ្នាគួរតែស្គាល់
ចន្លោះមិនឃើញ
SSD (Solid-State Drive) និង HDD (Hard Disk Drive) ជាប្រភេទអង្គផ្ទុកទិន្នន័យសម្រាប់ម៉ាស៊ីនកុំព្យូទ័រ។ SSD ជាបច្ចេកវិទ្យាជំនាន់ថ្មី ដែលមានការនិយមប្រើប្រាស់ច្រើននាពេលបច្ចុប្បន្ន ខណៈ HDD ជាបច្ចេកវិទ្យាចាស់ ប៉ុន្តែក៏នៅមានការប្រើប្រាស់ច្រើនផងដែរ។ ចង់យល់ច្បាស់ពីលក្ខណៈសម្បត្តិ និងភាពខុសគ្នានៃអង្គផ្ទុកទិន្នន័យទាំងនេះ ចូលមើលខាងក្រោម ៖
ទាំង SSD និងHDD មានតួនាទីដូចគ្នាសម្រាប់ boot system និងរក្សាទុកកម្មវិធី ឬឯកសារផ្សេងៗ ប៉ុន្តែទាំងពីរប្រភេទនេះ មានសមត្ថភាពខុសគ្នាបន្តិច លើមុខងារមួយចំនួន។
SSD មានតម្លៃថ្លៃជាង HDD ដោយសារវាជាជំនាន់ថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យសម្រាប់ផលិត ខណៈ HDD ប្រើប្រាស់បច្ចេកវិទ្យាចាស់ដែលមានតម្លៃធូរថ្លៃជាង។
SSD អាចមានដល់ទៅ ទំហំ 4TB ប៉ុន្តែកម្រមាន ព្រោះតម្លៃថ្លៃ។ អ្នកអាចប្រើប្រាស់ ៥០០GB ទៅ ១TB សម្រាប់ប្រើប្រាស់ទូទៅ ប៉ុន្តែសម្រាប់អ្នកកាត់តវីដេអូ ឬរក្សាទិន្នន័យធំៗប្រហែលអាចនឹងប្រើប្រាស់ ១TB ទៅ ៤TB។ អ្នកក៏អាចប្រើ Cloud Storage ជំនួយផងដែរ ប៉ុន្តែមិនបានច្រើននោះទេ។
SSD មានល្បឿនលឿនទាំងការចម្លងទិន្នន័យចេញ ឬចូល និងជាពិសេសអាច boot កុំព្យូទ័រទាំង Mac និង Windows បានលឿនជាង HDD ទ្វេដង។
HDD ដំណើរការល្អជាមួយទិន្នន័យធំៗ ព្រោះវាមានដុំថាសវិលដើម្បីចម្លងចេញចូលទិន្នន័យ ដែលគេកំណត់ថាឃ្លាំងរក្សាទុកទិន្នន័យ ឬភាសាបច្ចេកទេសហៅថា Fragement។ គុណវិបត្តិរបស់ Fragement គឺជួនកាលទិន្នន័យ និងរត់រញ៉េរញ៉ៃពេញឃ្លាំងទិន្នន័យនេះ ខណៈពេលខ្លះធ្វើឲ្យ HDD មានដំណើរការយឺត។ ដោយឡែក SSD មិនអាចមានបញ្ហានេះទេ ដោយសារគ្មានដុំថាស មានន័យថា ទិន្នន័យអាចរក្សាទុកគ្រប់ទីកន្លែង ដែលធ្វើឲ្យវាមានល្បឿនលឿន។
SSD មិនមានផ្នែកណាមួយមានចលនានោះទេ ដែលអាចរក្សាទុកឯកសារបានល្អ និងមានសុវត្ថិភាព ទោះបីកុំព្យូទ័ររង្គើ ឬធ្លាក់ (មិនធ្លាក់ខ្លាំង) កំឡុងពេលដំណើរការក៏ដោយ។ ប៉ុន្តែសម្រាប់ HDD គឺនឹងបញ្ឈប់ Heads (ទ្រនិច) ពីការ read/write ពេលប្រព័ន្ធបិទ ប៉ុន្តែវានៅក្បែរនឹង disk platter (ដុំថាសក្នុង HDD) ដែលងាយនឹងគាំងពេលធ្លាក់។
HDD ប្រើប្រាស់ច្រើនលើ ប្រព័ន្ធចាស់ ហើយអស់ថវិកាតិច ប៉ុន្តែសម្រាប់ PC ជំនាន់ថ្មីៗ មានប្រើប្រាស់ SSD ច្រើន ។ ក្រុមហ៊ុនមួយចំនួនដូចជា Toshiba, Seagate, Samsung និងក្រុមហ៊ុនមួយចំនួនទៀត នៅបន្តប្រើប្រាស់ HDD សម្រាប់ PC របស់ខ្លួន ដោយមិនប្រើប្រាស់ SSD ទាំងស្រុងនោះទេ។
ដោយសារ HDD ពឹងលើ spinning platters (ដុំថាសវិល) ដូច្នេះវាពិបាកនឹងផលិតឲ្យមានទំហំតូច ទៅតាមកម្រាស់ស្ដើងនៃ Laptop ស៊េរីថ្មីៗ ខណៈ SSD អាចផលិត ហើយសម្របខ្លួនបានតាម Laptop ស៊េរីចុងក្រោយ។
HDD មានសំឡេងរំខាន ពេល ដុំថាសវិល ដើម្បី read/write ទិន្នន័យ ខណៈ SSD គ្មានសំឡេងរំខាននោះទេ។
SSD ដំណើរការល្អ ហើយមិនសូវស៊ីភ្លើងខ្លាំងនោះទេ ដោយសារវាគ្មានដុំថាសវិល ដែលអាចចំណេញថ្ម។
ដូចនេះសម្រាប់ការជ្រើសរើស បើអ្នកមានថវិកាគ្រប់គ្រាន់ អ្នកគួរប្រើប្រាស់ SSD ដែលមានដំណើរការលឿន ខណៈ HDD មានតម្លៃទាប ហើយអាចទិញបានទំហំធំជាង SSD ក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ បើនិយាយឲ្យខ្លី ប្រសិនទំហំជាអ្វីដែលអ្នកផ្ដោតខ្លាំង ដូច្នេះគួរជ្រើសរើស HDD ប៉ុន្តែតែបើអ្នកផ្ដោតខ្លាំងលើល្បឿន អ្នកគួរប្រើប្រាស់ SSD៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖